adverise with khmeread 1

កុំ​ទុក​ឱ្យសោះ បើ​ឃើញ​រោគសញ្ញា​មហារីក​ក្រពេញ​អូវែ​ទាំង ៨ ចំណុច​នេះ​

    ​មហារីក​ក្រពេញ​អូវែ​ល​គឺជា​ឃាតករ​លាក់ខ្លួន​សម្លាប់​ម​នុស្ស​ដោយ​មិនបាន​ប្រាប់​មុន​ទេ​។ រោគសញ្ញា​របស់​វា​គឺ​ចេញ​នៅពេលដែល​ឈានដល់​ដំណាក់កាល​គ្រោះថ្នាក់​មួយ​។ ហើយ​វា​នឹងមិន​ងាយ​ចេញ​រោគសញ្ញា​ឱ្យ​យើង​ដឹង​នោះទេ​។ យ៉ាងណាមិញ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​តាមរយៈ​រោគសញ្ញា​ទាំងនេះ ចៀសវាង​ឈានទៅដល់​ដំណាក់កាល​មិនអាច​ព្យាបាល​បាន​។​

​    ​១. ហើមពោះ​ញឹកញាប់​
​    ​២. ទល់លាមក ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ​ដើម្បីឱ្យ​ស្រួល​បន្ទោរ​បង់ហើយ​តែ​មិនមាន​អ្វី​ផ្លាស់ប្ដូរ​គួរតែ​ធ្វើតេស្ដ​ឈាម​មើល​។​
​    ​៣. ឈឺ​នៅត្រង់​តំបន់​ត្រគាក​
​    ​៤. ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​
​    ​៥. នោម​ញឹក និង​មិនអាច​គ្រប់គ្រង​បាន​
​    ​៦. បាត់បង់​ចំណង​អាហារ​
​    ​៧. ឈឺចាប់​ពេល​រួមភេទ​
​    ​៨. អស់កម្លាំង​ល្ហិតល្ហៃ មានន័យថា​មិនបាន​ធ្វើ​សកម្មភាព​អ្វី​សោះ ក៏​អស់កម្លាំង​ដែរ​។ 

​    ​រោគសញ្ញា​មហារីក​មិន​បង្ហាញឱ្យឃើញ​ទេ ប៉ុន្ដែ​អ្នក​គួរតែ​សាកល្បង​តាមដាន​រោគសញ្ញា​ខាងលើ​រយៈពេល​ពីរ​សប្ដាហ៍​។ ប្រសិនបើ​វា​នៅតែ​បន្ដ​កើតមានឡើង ដល់ពេល​ទៅ​ជួប​ពេទ្យ​ជំនាញ​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់