adverise with khmeread 1

នេះ​ជា​មូលហេតុ ដែល​នៅ​សុខៗ​ស្រាប់តែ​ឈាម​ច្រមុះ​!

    ​មនុស្ស​មួយចំនួន​ឈាម​ច្រមុះ តែ​វា​គ្រាន់តែ​ជា​រោគសញ្ញា​ធម្មតា​ដែល​ឧស្សាហ៍​កើតឡើង​ចំពោះ​ពួកគេ​ប៉ុណ្ណោះ​។ ការ​ឈាម​ចម្រុះ​ដោយ​គ្មាន​មូលហេតុ មិនមែនជា​សញ្ញា​គ្រោះថ្នាក់​អ្វី​នោះទេ ហើយ​អ្នកខ្លះ​កើត​អាកា​រៈ​នេះ​ញឹកញាប់​ណាស់​។ បើទោះជា​វា​មើលទៅ​ដូចជា​ធ្ងន់ធ្ងរ ប៉ុន្តែ​តាមពិតទៅ​វា​កើតឡើង​ដោយសារ​ការប្រើ​ថ្នាំ​លើស​កម្រិត ឬក៏​អាកាសធាតុ​ក្តៅ​ស្ងួត​ពេក ឈាមរាវ និង អេះ​ច្រមុះ​រហូត​ទាល់តែ​ឈាម​។ ប៉ុន្ដែ​ពេលខ្លះ​វា​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ប្រចាំកាយ ដែល​អ្នក​គួរតែមាន​ការព្យាបាល​ត្រឹមត្រូវ​។​

​    ​ប្រសិនបើ​អ្នក​ជួប​បញ្ហា​នេះ អ្នក​គួរតែ​រៀន​ពី​វិធី​បញ្ឈប់​ឈាម​កុំឱ្យ​ហូរ និង​ស្វែងរក​ជំនួយ​វេជ្ជសាស្ត្រ​។​

​    ​- ឈាម​ច្រមុះ​ពេលខ្លះ​បណ្ដាលមកពី ជំងឺថ្លើម ជំងឺ​តម្រងនោម ទទួលទាន​ជាតិ​អាល់​កល់​ច្រើន​ហួសហេតុ និង​ផ្សេងៗ​ទៀត​។ ទាំងនេះ​បង្កឱ្យមាន​ការកកស្ទះ​ឈាម ដែល​បណ្ដាលឱ្យ​ឈាម​ច្រមុះ​។ ប្រសិនបើ​អ្នក​ឈី​សវា​ចេញមកក្រៅ​វា​នឹង​បន្ត​ឈាម​រហូត គួរតែ​ឱ្យ​វា​ហូរ​តាម​សម្រួល​។​

​    ​* របៀប​បញ្ឈប់​ឈាម​កុំឱ្យ​ហូរ​៖
​    ​អ្នក​ត្រូវ​ឱនក្បាល​ទៅ​ក្រោម​រយៈពេល ១០ នាទី ហើយ​ត្រូវ​ដកដង្ហើម​តាម​មាត់​។​

​    ​ចុងក្រោយ​ប្រសិនបើ​អ្នក​ឈាម​ច្រមុះ​ច្រើន​ដងនោះ ដល់ពេល​ទៅរក​ពេទ្យ​ជំនាញ​ហើយ​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់