adverise with khmeread 01

ធ្លាប់​ភ្លក្ស​ចាហួយ​ស្នូល​ពង​ទា​ទេ​? នេះ​ជា​របៀប​ធ្វើ​

    ​ដល់​ថ្ងៃ​ចុង​សប្តាហ៍​ហើយ តើ​លោក​អ្នកមាន​គម្រោង​ធ្វើ​បង្អែម​ប្លែក រសជាតិ​ឆ្ងាញ់​ដែរ​ទេ​? បើ​ពុំទាន់​រក​នឹកថា​ត្រូវធ្វើ​បង្អែម​អ្វី​ទេ សូម​សាក​បង្អែម​ថ្មី​ហៅថា "​ចាហួយ​ស្នូល​ពង​ទា​"​។ ជាមួយ​វិធី​ធ្វើ​ងាយ និង​គ្រឿងផ្សំ​ងាយស្រួល​រក​ទិញ​ខាងក្រោម​នេះ លោកអ្នក​អាច​យក​វិជ្ជា​គុន​នេះ​ទៅ​ពញ្ញាក់​អារម្មណ៍​មនុស្ស​ជាទី​ស្រឡាញ់​ក្នុងឱកាស​ជួបជុំ​គ្រួសារ​ចុង​សប្តាហ៍​នេះ​បាន​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹក​ម្សៅ​ចាហួយ​លាយ​ជាមួយ​ម្សៅ​នំ​
​    ​- សំបក​ស៊ុត​
​    ​- ស៊ុត​ក្រហម​

​    ​* វិធី​ធ្វើ​
​    ​១. ចោះ​រន្ធ​ល្មម​មួយ​លើ​សំបក​ស៊ុត រួច​ចាក់​យកតែ​ស៊ុត​ក្រហម​។ ហើយ​ផ្កាប់​សំបក​ស៊ុត​ចុះក្រោម​ឱ្យ​ស្ងួត​។ 
​    ​២. ចាក់​យក​ស៊ុត​ក្រហម ស្រុសទឹកក្តៅ​បន្តិច ហើយ​ស្រង់​ទុក​សិន​។ 
​    ​៣. ចាក់ទឹក​ម្សៅ​ចាហួយ​ចូល​សំបក​ស៊ុត​ចំនួន​ពាក់កណ្តាល រួច​យក​ស៊ុត​ក្រហម​ស្រុះ​អំបាញ់មិញ​ដាក់​ចូលទៅ​ពាក់កណ្តាល​សំបក​ស៊ុត​ហើយ​ចាក់ទឹក​ចាហួយ​បំពេញ​ឱ្យ​ពេញ​សំបក​ស៊ុត​នោះ​។​
​    ​៤. យកទៅ​ក្លាសេ​ទូទឹកកក​ច្រើន​ម៉ោង ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់