adverise with khmeread 1

ចង់​លេបថ្នាំ​ពន្យារកំណើត តើ​អ្នកដឹង​ពី​ផលប៉ះពាល់​របស់​វា​កម្រិត​ណា​?

    ​ថ្នាំ​ពន្យារកំណើត​មាន​បី​ប្រភេទ ដោយ​ប្រភេទ​ទីមួយ​គឺជា​ថ្នាំ​មានការ​រួមបញ្ចូល​គ្នា​រវាង​សារធាតុ Estrogen និង Progestin​។ ប្រភេទ​ទី​ពីរ​គឺជា​ថ្នាំ​មាន​ផ្ទុក​សារធាតុ Progestin (levonorgestrel) និង​ទី​បី​គឺជា​ថ្នាំ​មាន​ផ្ទុក​នូវ Antiprogestin​។ ប្រភេទ​ទីមួយ​ប្រើ​សម្រាប់​ពន្យារកំណើត​។ ប្រភេទ​ទី​ពីរ​ប្រើ​សម្រាប់​បង្ការ​មាន​ផ្ទៃពោះ និង​ប្រភេទ​ទី​បី​ប្រើ​ដើម្បី​បង្អាក់ដំណើរ​មាន​ផ្ទៃពោះ ក្រោយពេល​រួម​រ័ក្ស​បាន ៧២ ម៉ោង​។​

​    ​* ផលប៉ះពាល់​
​    ​ប្រសិនបើ​អ្នក​ប៉ុនប៉ង​បង្ការ ឬ​ទប់ស្កាត់​សកម្មភាព​ក្នុង​រាងកាយ​មនុស្ស នោះ​ច្បាស់​ជាមាន​ផល​អវិជ្ជមាន​ខ្ពស់​។ ការដែល​ពន្យារ​ការបញ្ចេញ​ពង​អូវុល មានន័យថា​ថ្នាំ​រំខាន​ដល់​រដ្ដ​រដូវ​របស់​អ្នក​។ វា​ផ្លាស់ប្ដូរ​ឥរិយាបថ​ការ​មក​រដូវ និង​អាច​បណ្ដាលឱ្យ​ឈាម​ធ្លាក់​ច្រើន​ឬក៏​ធ្លាក់ឈាម​អំឡុងពេល​មក​រដូវ​។ ហើយ​វា​ក៏​អាច​កើន​ហានិភ័យ​ដូចជា​ចុក ឬ​ឈើ​ក្រោម​ពោះ​ផងដែរ​។​

​    ​ដោយឡែក​ឯកសារ​មួយ​បង្ហាញថា​វា​មាន​ផលប៉ះពាល់​ច្រើន​ទៀត​ដូចជា ឡើង​ទម្ងន់ កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ឡើង​សម្ពាធ​ឈាម ជំងឺ​ផ្លូវដង្ហើម និង​ហានិភ័យ​ពរ​ពោះ​ក្រៅ​ស្បូន​។ ហើយ​ការសិក្សា​មួយ​បង្ហាញថា​ថ្នាំ​ដែលមាន​ផ្ទុក Levonorgestrel អាច​បណ្ដាលឱ្យ​ឃ្លាន​ខ្លាំង និង​ត្រ​លាន់​អាហារ​ក្នុង​ករណីខ្លះ​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់