adverise with khmeread Untitled 1

បុរស​គ្មាន​ទីលំនៅ​ម្នាក់​រើស​បាន​កាបូប​សុទ្ធតែ​លុយ បែរជា​ប្រគល់ឱ្យ​ប៉ូលិស​! ប៉ុន្តែ​អំពើ​ល្អ​របស់គាត់​បានធ្វើឱ្យ​គាត់​មានផ្ទះ​មានការ​ងារ​ធ្វើ មិន​នឹកស្មាន​នោះឡើយ​

    ​បុរស​គ្មាន​ទីលំនៅ​ម្នាក់ ដែល​បានប្រគល់​កាបូប​ដែល​សុទ្ធតែ​លុយ​ឱ្យ​ម្ចាស់​ដើម​ជា​អ្នក​រចនា​ម៉ូត​ម្នាក់ បានទទួល​ការ​តបស្នង​យ៉ាង​គាប់ចិត្ត ដោយ​រូបគេ​ទទួលបាន​ការងារ​និង​ផ្ទះល្វែង​សម្រាប់​រស់នៅ​។​

​    ​លោក Waralop វ័យ ៤៤ ឆ្នាំ ដែល​រស់នៅ​ប្រទេស​ថៃ មាន​លុយ​ត្រឹមតែ ៩ បាត​ប៉ុណ្ណោះ​ជាប់​ខ្លួន​នៅពេលដែល​គាត់​ប្រទះឃើញ​កាបូប​លុយ​ដែលមាន​ប្រាក់​ដល់​ទៅ ២ ម៉ឺន​បាត និង​កាត​ឥណទាន​មួយចំនួនទៀត​។​

​    ​ជាជាង​យកលុយ​ទាំងនោះ​ទិញ​អាហារ គាត់​បានធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ប្រគល់​កាបូប​ពណ៌​ត្នោត​ហើយ​គាត់​ក៏បាន​ដើរ​ចេញទៅ​។ ទោះយ៉ាងណា អំពើ​ល្អ​របស់គាត់​មិន​ត្រូវបាន​មើលរំលង​ឡើយ​។​

​    ​ម្ចាស់​កាបូ​បលោក Niity Pongkriangyos វ័យ ៣០ ឆ្នាំ ពិតជា​សប្បាយចិត្ត​មែនទែន​នៅពេល​ប៉ូលិស​បាន​ប្រាប់​គាត់​ថា ពួកគេ​រកឃើញ​កាបូប​ខ្លួន​ហើយ​។​

​    ​Niity បាន​និយាយថា "​ខ្ញុំ​ពិតជា​ភ្ញាក់​ជាខ្លាំង​នៅពេលដែល​ប៉ូលិស​ប្រាប់​ខ្ញុំ​ថា ពួកគេ​រកឃើញ​កាបូប​របស់ខ្ញុំ​ខណៈ​ទាំង​ខ្ញុំ​មិនដឹងថា​បាន​បាត់​កាបូប​ផង​។ ប្រតិកម្ម​របស់ខ្ញុំ​ដំបូង​គឺ "Wow" ព្រោះ​ប្រសិនបើជា​ខ្ញុំ​វិញ​ហើយ​ចំពេល​អត់លុយ ខ្ញុំ​ប្រហែលជា​ទុក​កាបូប​នេះហើយ​។ ប៉ុន្តែ​គាត់ (Woralop) ជា​មនុស្ស​គ្មាន​ទីពឹង ហើយ​មានតែ​ប៉ុន្មាន​កាក់​ក្នុង​ហៅ​ប៉ៅ​របស់គាត់ ប៉ុន្តែ​គាត់​នៅតែ​ប្រគល់​កាបូប​ឱ្យ​ម្ចាស់​ដើម​។ នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​សន្តាន​ចិត្តល្អ និង​ភាព​មនុស្ស​ស្មោះត្រង់​របស់គាត់​។ នេះ​ជា​ទង្វើ​ដែល​យើង​ត្រូវការ​"​។​

​    ​លោក Niity បាន​ជូន​លោក Woralop ចំនួន ២០០០ បាត​ដើម្បី​ជាការ​អរគុណ ប៉ុន្តែ​បន្ទាប់មក គាត់​ក៏​សម្រេចចិត្ត​ប្រគល់​ការងារ​មួយ​ឱ្យ​គាត់​ធ្វើ​វិញ​។ ការងារ​ថ្មី​របស់ Woralop ទទួលបាន ១១.០០០ បាត​ក្នុង​មួយខែ​ដោយ​បូក​បញ្ចូល​ទាំង​កន្លែង​ស្នាក់នៅ​ទៀត​។​

​    ​រីឯ​លោក Woralop វិញ​បាន​និយាយថា "​ខ្ញុំ​ពិតជា​មាន​សេចក្តី​អំណរ​ខ្លាំងណាស់​ដែល​ទទួលបាន​ឱកាស​នេះ​ដើម្បី​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​។ ដោយមាន​គ្រែ​ស្អាត​ដើម្បី​ដេក​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​នៅពេលនេះ​។ ខ្ញុំ​ចង់​អរគុណ​ដល់​លោក Nitty និង​កញ្ញា Tarika (​មិត្តស្រី​របស់ Nitty) ចំពោះ​ចិត្តសប្បុរស​ដែល​ពួកគាត់​ធ្វើ​ចំពោះ​ខ្ញុំ​"៕

​ប្រភព​៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់