adverise with khmeread Unnamed

បើកម៉ូតូលឿន បុកពីក្រោយកុងតឺន័រឈប់ចត របួសដង្ហើមចង្រឹត(មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូលឿនជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង កំពុងឈប់ចត បណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរសល់ដង្ហើមចង្រឹត។

    គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៦ សីហា ២០១៦ នៅមុខភោជនីដ្ឋានម្ហូបចិន ម៉ាក្រូ តាមបណ្តោយផ្លូវជាតិ៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

    ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C-1751មកឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤ នៅមុខហាងម្ហូបចិន ម៉ាក្រូ ដោយបានបើកភ្លើងស៊ីញ៉ូ ត្រឹមត្រូវ។

    លុះក្រោយមក គេឃើញបុរសម្នាក់ទំនងជាស្រវឹង បានជិះម៉ូតមួយគ្រឿងម៉ាកហុងដាសេ​១២៥ ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំ 1D-1470 ជិះចេញពីរង្វង់មូលចោមចៅ ឆ្ពោះមកផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។

    ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជិះម៉ូតូរងរបួសក្បាលធ្ងន់ធ្ងរស្ទើរសល់ដង្ហើមចង្រឹត។

    ក្រោយពេលកើតហេតុ មានរថយន្តគ្លីនិកឯកជន ហុង ហាក់ មកដឹងតែដោយជនរងគ្រោះមានសភាពធ្ងន់ពេកមិនហ៊ាន ដឹកក៏មានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពល៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ រីឯម៉ូតូ និងរថយន្តកុងតឺន័រ ត្រូវ
សមត្ថកិច្ចជំនាញនាំយកទៅទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread

មតិយោបល់