ធ្វើជាចោរទៅដល់ទីណាក៏ជាប់ខ្នោះសមត្ថកិច្ចដែរ!

    ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានប៉ូលិសក្រុងព្រះសីហនុឃាត់ខ្លួននាថ្ងៃទី២៦ សីហា ឆ្នាំ២០១៦វេលាម៉ោង៣ និង៣០នាទី នៅឆ្នេរអូឈើទាល ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីកាច់បំបែកសោកលួចយកម៉ូតូ ដែលទុកចោលនៅឆ្នេរ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហែម កន្និថា ភេទស្រី អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីលំនៅក្រុមទី២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

    ចំណែកជនសង្ស័យមាន ០២នាក់ឈ្មោះ តូច ឃីន ហៅសិលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមីនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ និងឈ្មោះ ព្រំ បុល ហៅមាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅបន្ទប់ជួល ភូមិទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ។ ជាមុខសញ្ញាធ្លាប់ពន្ធនាគារ។

    វត្ថុតាងចាប់យកម៉ូតូម៉ាក់ Air Blade ពណ៌ទឹកប្រាក់ សេរីឆ្នាំ ២០១២ និងលៃដែកកាច់បំបែកសោរកម៉ូតូ១, ដែលជំពុកទង់១ និងដែកឆាប១។

    បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕


 

Unnamed %281%29
adverise with khmeread
Loading ad ...