adverise with khmeread Abbey 1

អ៊ែបប៊ី ឃ្លែនស៊ី ត្រូវគេប្រដូចទៅនឹងតារាសិច ដោយសារមានដើមទ្រូងធំ

          តារាបង្ហាញម៉ូត អ៊ែបប៊ី ឃ្លែនស៊ី (Abbey Clancy) បានបង្ហើបប្រាប់ថា​ នាង​ធ្លាប់​ត្រូវគេប្រដូចទៅ​នឹងតារាភាព​យន្តសិច​ អំឡុង​ពេល​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជា​តារា​បង្ហាញម៉ូត​ល្បីទូទាំង​ពិភពលោកម្នាក់។

          ឃ្លែនស៊ី ដែលបាន​រៀបការជាមួយ​កីឡាករ​បាល់ទាត់​អង់គ្លេស ភីធើ គ្រូច (Peter Crouch) កាលពីឆ្នាំ​២០១១​ នោះ នឹង​បង្ហាញមុខក្នុង​ឋានៈ​ជា​ចៅក្រម​​នៅ​ក្នុង​កម្មវិធីជ្រើសរើស​តារាបង្ហាញម៉ូត Next Top Model ដែលសម្រេច​ចាប់ផ្តើម​ឡើង​វិញ​ បន្ទាប់ពីបញ្ចប់កម្មវិធីកាលពីពេលថ្មីៗនេះ។

          អ្នកគាំទ្រ​យូរអង្វែង​នឹង​ចាំបានថា កម្មវិធីជ្រើស​រើស​តារាម៉ូដែល​នេះបាន​ជួយ​ឲ្យ អ៊ែបប៊ី ចាប់ផ្តើម​អាជីព​បង្ហាញម៉ូត បន្ទាប់ពី​ជាប់​ជ័យ​លាភីរង។

          ឃ្លែនស៊ី ឥឡូវនេះបាន​បង្ហើបប្រាប់ថា ការឈាន​ដល់វគ្គ​ផ្តាច់ព្រ័ត្រ​មិន​មែន​ជា​រឿង​ងាយ​ស្រួលទេជា​ពិសេស​បន្ទាប់ពី​នាង​រងការរិះគន់ថា មាន​មុខមាត់ដូចជា​តារា​ភាព​យន្ត​សិច។

          ឃ្លែនស៊ី និយាយថា “គេប្រាប់ខ្ញុំថា ខ្ញុំមើលទៅដូចជា​តារាសិច​ដោយសារ​មាន​ដើម​ទ្រូងធំ​។ វាជា​បញ្ហាប្រឈម​ដ៏លំបាក​មួយ”។

          ទោះបី​ជា​យ៉ាងណានាង ពន្យល់ថា ខណៈ​ពេលការអត្ថាធិប្បាយ​ទាំង​នោះ​មានលក្ខណៈ​អាក្រក់បន្តិចមែន ប៉ុន្តែ​នាង​សុខចិត្តទទួលយក​ហើយចាត់ទុក​ថា ជា​ការរិះគន់បែបស្ថាបនា៕

adverise with khmeread
ប្រភព៖ មីរឺ

មតិយោបល់