Jose Mourinho បានបញ្ជាក់ទៅកាន់ Bastian Schweinsteiger ថា គាត់នឹងសុខចិត្តដាក់កីឡាករយុវជនលេងប្រសើរជាងអនុញ្ញាតឱ្យគាត់លេងឱ្យបិសាចក្រហម Manchester United ម្តងទៀតនោះទេ។
Schweinsteiger បានទទូចថាគាត់នឹងមិនចូលរួមជាមួយក្លឹបដទៃក្នុងតំបន់អឺរ៉ុបផ្សេងទៀតនោះឡើយ បន្ទាប់ពី Mourinho ទាញទៅដាក់ឱ្យហ្វឹកហាត់ជាមួយនឹងឈុតបម្រុង។
ជ័យលាភី World Cup អាល្លឺម៉ង់រូបនេះ មានតម្លៃប្រាក់ឈ្នួល ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយការបដិសេធរបស់គាត់ទៅកាន់ក្លឹបក្នុងតំបន់អឺរ៉ុប បានធ្វើឱ្យបិសាចក្រហមជួបការលំបាកក្នុងការផ្គត់ផ្គង់គាត់ មុនពេលដែលទីផ្សារដោះដូរនឹងត្រូវបិទទ្វារនៅរយៈពេលខ្លីខាងមុខ។
ទន្ទឹមនឹងនេះ Mourinho បច្ចុប្បន្នបានព្រមានទៅដល់តារាបាល់ទាត់ជើងចាស់វ័យ ៣១ឆ្នាំរូបនេះថា គាត់នឹងសុខចិត្តដាក់កីឡាករយុវជននៅក្នុងថ្នាលបណ្តុះបណ្តាលរបស់បិសាចក្រហមចូលមកលេងក្នុងឈុតដំបូង ប្រសើរជាងនាំម្ចាស់ជើងឯកពិភពលោករូបនេះត្រឡប់មកវិញ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ជាក់ថា "ខ្ញុំមានកីឡាករចំនួន ២៣នាក់ក្នុងឈុតដំបូង ហើយក្នុងគោលការណ៍មិនមាននរណាម្នាក់កំពុងចាកចេញឡើយ ខ្ញុំមិនឱ្យនរណាម្នាក់ចាកចេញឡើយ"។
គាត់បានបន្តទៀតថា "មិនមាននរណាម្នាក់កំពុងមកទៀតនោះទេ ហើយកីឡាករ ២៣នាក់គឺលើសពីគ្រប់គ្រាន់ទៅទៀត។ ប្រសិនបើយើងមានបញ្ហាខ្លះ ឬឱកាសមួយចំនួន ខ្ញុំមានយុវជនមួយចំនួនក្នុងថ្នាលបណ្តុះបណ្តាល ដែលខ្ញុំនឹងមានភាពរីករាយជាងការដែលផ្តល់ឱ្យតារាល្បីម្នាក់ចូលទៅក្នុងដំណើរការមួយនោះ ហើយនាំពួកគេមកលេងម្តងហើយម្តងទៀត”៕
