90945335 robert1

Lewandowski បើកឆាក Bundesliga ភ្លាម​ស៊ុត Hat-trick ភ្លែត​

    ​Robert Lewandowski បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់ Hat-trick នៅក្នុង​ការដឹកនាំ​ការប្រកួត​ដំបូង​ក្នុង​លី​ករ​បស់ Carlo Ancelotti ខណៈដែល Bayern Munich បាន​វាយ​សំពង​យ៉ាង​ចាស់ដៃ​ទៅលើ Werder Bremen ៦-០​នៅក្នុង​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី Bundesliga អាល្លឺម៉ង់​យប់មិញ​នេះ​។​

​    ​ម្ចាស់​ជើងឯក​លី​ក​អាល្លឺម៉ង់​មួយ​នេះ បាន​នាំមុខ​គូប្រកួត​ជាមួយនឹង​គ្រាប់​បាល់ Volley ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់ Xabi Alonso មុនពេល​ដែល Lewandowski សម្រេច​គ្រាប់​បាល់​នាំមុខ​ទី​ពីរ​។​

​    ​ប្រធាន​ក្រុម Philipp Lahm និង Franck Ribery ក៏បាន​សម្រេច​គ្រាប់​បាល់​ម្នាក់​មួយគ្រា​ប់​ផងដែរ ខណៈដែល Lewandowski មានឱកាស​ទទួលបាន​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី បន្ទាប់ពី Thiago របស់ Bremen បាន​បង្កឱ្យមាន​កំហុស​។​

​    ​Thomas Muller បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ចំនួន​បី​គ្រាប់​នៃ​គ្រាប់​បាល់​ទាំង​ប្រាំមួយ​នៅឯ​ទឹកដី Allianz Arena ។​

​    ​ខ្សែការពារ Mats Hummels ដែល​បាន​ចូលរួម​ក្រុម​ពី Borussia Dortmund ក្នុង​ទីផ្សារ​ដោះដូ​រដូវក្តៅ​នេះ ត្រូវបាន​ដាក់ឱ្យ​លេង​ពេញ​ម៉ោង ៩០​នាទី ខណៈដែល​ខ្សែបម្រើ​កណ្តា​លវ័យ ១៩​ឆ្នាំ Renato Sanches ដែលជា​កិច្ចព្រមព្រៀង​មួយ​មានតម្លៃ ២៧,៥​លាន​ផោន (​ជាង​៣៦​លាន​ដុល្លារ​) មិនបាន​បង្ហាញ​ខ្លួ​នៅក្នុង​ការប្រកួត​ឡើយ​។​

​    ​Ancelotti ដែល​បាន​ចាប់​តំណែង​ក្រោយ​ការចាកចេញ​របស់ Pep Guardiola ក្នុង​ទីផ្សា​រដូវក្តៅ​នេះ​ទៅកាន់ Manchester City ក៏បាន​ឈ្នះ​ពាន​ខាប់​បើកឆាក German Super Cup ផងដែរ​ក្នុង​ខែ​នេះ​៕

ប្រភព៖ BBC

មតិយោបល់