adverise with khmeread Unnamed %284%29

ចាប់បុរសម្នាក់តាមដីកាពាក់ព័ន្ធគ្រឿងញៀន

    កោះកុង ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកស្រែអំបិលចាប់ខ្លួននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០១៦ វេលាម៉ោង៨ព្រឹក នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង តាមដីកាតុលាការពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

    ប៉ូលិសនិយាយថា ប៉ូលិសបាន អនុវត្តតាមដីការចុះឃាត់ខ្លួនមុខសញ្ញាសង្ស័យ នៅចំណុចរង្វង់មូលស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិលស្រុកស្រែអំបិល ដែលជនសង្សយ័ឈ្មោះ លេង លីសេង ហៅសេង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រះអង្គកែវ ឃុំដងពែង
ស្រុកស្រែអំបិល ខេត្តកោះកុង។

    ការចាប់ខ្លួនពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រិត្ត នៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងកាលពីថ្ងៃទី២៨ កុម្ភៈ​ ២០១៦ ចាប់តាមដីកា លេខ 1003 តព 16 ចុះថ្ងៃទី២២ មីនា ២០១៦ ចេញដោយចៅក្រមស៊ើបសួរ សាលាដំបូងខេត្រកោះកុង៕

adverise with khmeread

មតិយោបល់