adverise with khmeread Ronaldo uefa

Cristiano Ronaldo៖ Griezmann ស័ក្តិសម​នឹង​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអឺរ៉ុប​

    ​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​អធិរាជ​ស Real Madrid សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo កាលពី​យប់​ម្សិលមិញ​ត្រូវបានតែងតាំង​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​តំបន់​អឺរ៉ុប​របស់​សហព័ន្ធ UEFA ដោយបាន​ផ្តួល Gareth Bale និង Antoine Griezmann ដើម្បី​កាន់កាប់​ពានរង្វាន់​ដ៏​មាន​សក្តានុពល​មួយ​នេះ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​រូបនេះ​បានក្លាយ​ទៅជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ដែល​ឈ្នះ​ពានរង្វាន់​កិត្តិយស​មួយ​នេះ​នៅក្នុង​ប្រវត្តិសាស្ត្រ ដោយ​គាត់​បានឈ្នះ​ពានរង្វាន់​ធំៗ​ក្នុង​តំបន់​ចំនួន​ពីរ Champions League និង Euro 2016 នៅក្នុង​ឆ្នាំ​តែមួយ​ដ៏​មិនគួរ​ឱ្យ​ជឿ​។​

​    ​Cristiano Ronaldo បាន​ចូលរួម​ជាមួយ Lionel Messi ខណៈដែល​ពួកគេ​គឺជា​កីឡាករ​តែមួយគត់​ដែល​បានឈ្នះ​ពានរង្វាន់​មួយ​នេះ​ចំនួន​ពីរដង​ម្នាក់​។​

​    ​ក្រោយ​កម្មវិធី​ផ្តល់​ពានរង្វាន់​ត្រូវបាន​បញ្ចប់​តារា​ឆ្នើម​របស់​តំបន់​អឺរ៉ុប​រូបនេះ​បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្អឥតខ្ចោះ​មួយ ដែល​គាត់​បាន​ប្រាប់​ទៅកាន់ Bale និង Griezmann ថា ពួកគេ​ក៏​ស័ក្តិសម​នឹង​ទទួល​វា​បាន​ផងដែរ​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​ដូចដែល​ខ្ញុំ​បាន​និយាយ​ទៅកាន់​ឆាក​ប្រគល់​ពានរង្វាន់ គាត់ (Griezmann) ស័ក្តិសម​នឹង​ទទួលបាន​ពានរង្វាន់​កិត្តិយស​មួយ​នេះ​"​។ 

​    ​គាត់​បាន​បន្តទៀតថា "​គាត់​បាន​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​ពីរលើក ដូច្នេះ​វា​ពិតជា​សំណាង​ដ៏​អាក្រក់​សម្រាប់​គាត់ ប៉ុន្តែ​ខ្ញុំ​គិតថា​គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ គាត់​គឺជា​កីឡាករ​ក្មេង​ដ៏​ល្អ​ម្នាក់ គាត់​គឺជា​អ្នកជិតខាង​របស់ខ្ញុំ គាត់​រស់នៅ​ក្បែរ​របង​របស់ខ្ញុំ ហើយ​គាត់​ស័ក្តិសម​នឹង​ទទួលបាន​វា​។ ប៉ុន្តែ​គាត់​នឹង​ឈ្នះ​គឺ​ការពិត​នៅ​ថ្ងៃ​ណាមួយ ខ្ញុំ​សង្ឃឹម​អ៊ីចឹង​"៕ 

adverise with khmeread
ប្រភព៖ Goal.com

មតិយោបល់