adverise with khmeread 26c7492400000578 3759826 image a 75 1472209923982

Thierry Henry ត្រូវបានតែងតាំង​ជា​ជំនួយការ​គ្រូបង្វឹក​ជម្រើសជាតិ​បែលហ្ស៊ិក​

    ​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​ក លោក Roberto Martinez បាន​បង្កើតឱ្យមាន​ហត្ថលេខា​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដោយ​កោះហៅ​ឈ្មោះ​របស់​វីរបុរស​កាំភ្លើង​ធំ Arsenal គឺ Thierry Henry កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ឱ្យមក​កាន់តំណែង​ជា​ជំនួយការ​ថ្មី​សម្រាប់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​។​

​    ​Henry នឹង​ចាប់បាន​តួនាទី​ជា​គ្រូបង្វឹក​ជាន់ខ្ពស់​របស់​គាត់​ជា​លើកដំបូង បន្ទាប់ពី​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​គ្រូបង្វឹក​របស់គាត់​នៅឯ​ក្រុម​កាំភ្លើង​ធំ​។​

​    ​បុរស​សញ្ជាតិ​បារាំង​រូបនេះ ធ្លាប់បាន​បង្វឹក​ឈុត​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​របស់ Arsenal មុនពេល​ដែល​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​តំណែង​របស់គាត់ ដោយសារតែ​ការទាមទារ​របស់ Arsene Wenger ឱ្យ Henry ចាក​ចេញពី​តួនាទី​របស់គាត់​ក្នុងនាម​ជា​អ្នកវិភាគ​បាល់ទាត់​នៅលើ​ទូរទស្សន៍ Sky Sports ។​

​    ​Henry វ័យ ៣៩​ឆ្នាំ នឹងមាន​ឱកាស​បង្វឹក​កីឡាករ​កំពូលៗ​មួយចំនួន​រួមមាន​ដូចជា Eden Hazard, Marouane Fellaini និង Kevin De Bruyne បន្ទាប់ពី Martinez បានប្រកាស​ឈុត​ដំបូង​របស់គាត់​សម្រាប់​ការប្រកួត​ក្នុងជំនួប​ជាមួយ​អេ​ស្ប៉ា​ញ និង​ស៊ី​ព​។​

​    ​Martinez បាន​និយាយថា​ការតែងតាំង​របស់ Henry ថា "Thierry បាន​ស្ថិតនៅ​ក្នុងស្ថានភាព​នេះ​ដើម្បី​ផ្លាស់ប្តូរ​ស្មារតី​ចូលទៅ​កាន់ការ​ឈ្នះ​អ្វីមួយ​។ ខ្ញុំ​ពិតជា​ពេញចិត្ត​ណាស់​ដែល សហព័ន្ធ​បាល់ទាត់​បែលហ្ស៊ិក​អាច​រកបាន​បុគ្គលិក​ដ៏​អស្ចារ្យ​បែបនេះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់