adverise with khmeread Unnamed %284%29

កុមារាអាយុ៧ឆ្នាំលង់ទឹកព្រែកស្លាប់គួរឱ្យអាណិត

    កណ្តាល ៖ កុមារាអាយុ៧ឆ្នាំម្នាក់ បានលង់ទឹកស្លាប់គួរឱ្យអាណិត ដែលហេតុការណ៍នេះ កើតឡើងនាថ្ងៃទី២៦ សីហា ឆ្នាំ២០១៦ វេលាម៉ោង២ និង១០នាទីរសៀលនៅចំណុចស្ពានទ្វារទឹក ព្រែកមុខកំពូល មុខវត្តជ្រែមួយរយ ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្កកណ្ដាល។

    ប៉ូលិសនិយាយថា កុមារារងគ្រោះឈ្មោះ ចិន្ដា រក្សា ហៅពិទូរ ភេទប្រុស អាយុ០៧ឆ្នាំ នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្កកណ្ដាល (នៅក្នុងបន្ទុក)។

    ប៉ូលិសបន្តថា មុនពេលកើតហេតុវេលាម៉ោង១រសៀល កុមារារងគ្រោះ បានដើរគេចពីឪពុកទៅលេងទឹកព្រែកមុខកំពូល នៅចំណុចកើតហេតុខាងលើ ជាមួយឈ្មោះ ចត្រា យុត ភេទប្រុស អាយុ១០ឆ្នាំ និងឈ្មោះ ផាត បញ្ញា ភេទប្រុស អាយុ៩ឆ្នាំ។

    ពេលទៅដល់ជនរងគ្រោះក៏នាំគ្នាចុះមុជទឹកហែលលេងជាធម្មតា លុះដល់ម៉ោងកើតហេតុកុមារារងគ្រោះ បានរបូតដៃចេញពីឈ្មោះ ចត្រា យុត លិចទឹកចូលកណ្ដាលព្រែកបាត់ទៅ ឈ្មោះ ចត្រា យុត ភ័យពេក ក៏ហែលឡើងគោក អង្គុយឱបសរសរស្ពាន ហើយរត់មកផ្ទះតែម្ដង។

    ពេលនោះឈ្មោះ ចត្រា ឆយ៉ា ភេទប្រុស ឈ្មោះបូ អ៊ូជី ភេទប្រុស ឈ្មោះ ភា និងឈ្មោះ ដុង ឮគេស្រែកថា អារក្សា ហៅទូរ លង់ទឹកក៏នាំគ្នាចុះរាវរកកុមាររងគ្រោះតែរកមិនឃើញក៏នាំគ្នាឡើងមកវិញ។ ឈ្មោះ ចត្រា ឆាយ៉ា ជិះម៉ូតូមកប្រាប់ឪពុកជនរងគ្រោះឈ្មោះ ឈន ចិន្ដា ហើយក៏នាំគ្នាទៅរកកុមារារងគ្រោះវិញ។ ពេលទៅដល់ឪពុកកុមាររងគ្រោះនិងឈ្មោះ វ៉ាង វ៉ុន ជួយលិបទឹករាវរកស្រាប់តែឃើញសពកុមាររងគ្រោះលិចនៅកណ្ដាលព្រែកស្លាប់ ហើយស្រង់សពកុមារ រងគ្រោះយកមកផ្ទះ។

    ផ្នែកជំនាញស្រុកនិងអាជ្ញាធរមូលដ្ឋានបានធ្វើការពិនិត្យសាកសពឃើញថាលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
 

adverise with khmeread

មតិយោបល់