Untitled 1

អត្ត​ព​លិ​ក​ប៉ូឡូញ​ប្រកាស​លក់​មេដាយ​អូឡាំពិក​ដើម្បី​យកប្រាក់​ព្យាបាល​ជំងឺមហារីក​របស់​កូន​

    ​ជួនកាល កាយវិកា​ល្អ​ដ៏​តូច​មួយ​ពិត​ជាមាន​អត្ថន័យ​ខ្លាំងណាស់ ហើយ​ជួនកាល​វា​ថែមទាំង​ជួយសង្គ្រោះ​ជីវិត​បាន​ថែម​ទៀតផង​។ 

​    ​ប្អូនប្រុស Olek អាយុ ៣ ឆ្នាំ បាន​តស៊ូ​នឹង​ជំងឺមហារីក​ភ្នែក​អស់​រយៈពេល ២ ឆ្នាំ​ហើយ​មកទល់​ឥឡូវនេះ ហើយ​អត្ត​ព​លិ​ក​ចោលដុំដែក​ប៉ូឡូញ Piotr Malachowski ដែល​បានឈ្នះ​មេដាយប្រាក់​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ បានដាក់​មេដាយ​របស់​គាត់​ដើម្បី​ដេញថ្លៃ​ក្នុង​បំណង​យកប្រាក់​ជួយ​ដល់​ការវះកាត់​ព្យាបាល​មហារីក​ភ្នែក​ដល់ Olek​។​

​    ​Piotr បាន​ប្តេជ្ញា​ឈ្នះ​មេដាយ​នៅ​ទីក្រុង​រី​យ៉ូ​ដើម្បី​ជួយ​ដល់ Olek ហើយ​បំណង​របស់គាត់​គឺ​ឈ្នះ​មេដាយមាស ដូច្នេះ​គាត់​អាច​ទទួលបាន​ប្រាក់​ច្រើនជាង​នេះ​ដើម្បី​ការវះកាត់​កូនប្រុស​គាត់​។ យ៉ាងណាក្តី គាត់​បានឈ្នះ​ត្រឹម​មេដាយប្រាក់​ប៉ុណ្ណោះ​។​

​    ​គាត់​បាន​សរសេរ​នៅលើ​ទំព័រ Facebook ថា "​ខ្ញុំ​បាន​តស៊ូ​ដើម្បី​មេដាយមាស​នៅ​រី​យ៉ូ​។ ថ្ងៃនេះ ខ្ញុំ​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ដែល​តស៊ូ​ដើម្បី​អ្វីមួយ​ដែលមាន​តម្លៃ សូមមេត្តា​ជួយ​ខ្ញុំ​ផង​។ បើ​អ្នក​ជួយ​ខ្ញុំ មេដាយប្រាក់​នេះ​នឹង​ក្លាយជា​មេដាយ​ដ៏​មានតម្លៃ​សម្រាប់ Olek"​។​

​    ​មេដាយ​នោះ​ត្រូវបាន​ដេញថ្លៃ​ដោយ​បងប្អូន​បង្កើត​ឈ្មោះ Dominika និង Sebastian Kulczyk ដែល​បង់លុយ​ឱ្យ​គាត់​ល្មម​សម្រាប់​វះកាត់​។​

​    ​ពិតណាស់ ពិភពលោក​ត្រូវការ​មនុស្ស​ដូច​កីឡាករ Piotr Malachowski ដែល​សន្តាន​ចិត្តល្អ​របស់គាត់ បានក្លាយ​ជាការ​លើកទឹកចិត្ត​ដ៏​សំខាន់​មួយ​ដល់​មនុស្ស​ជាច្រើន​ទៀត​៕

ប្រភព៖ Daily Mail

មតិយោបល់