adverise with khmeread 14163984 282573778790409 2108545150 o

នាំបុរសម្នាក់ដាក់ទ្រុងបន្ទាប់ពីតុលាការសម្រេចឃុំខ្លួនពីបទរំលោភ

    កំពង់ចាម ៖ លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥១៥ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ រំលោភសេពសន្ធវៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិស្វាយក្រោម ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ប៉ែន វុត្ថា (ហៅកាំង ថា) ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករទីលំនៅសព្វថ្ងៃនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

    បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ទៅតាមបញ្ញតិ្តច្បាប់មាត្រា២៤១នៃក្រមព្រហ្មទណ្ឌ។

    គួររំលឹកថា លោក សែត វិសិដ្ឋមុនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួន​ លេខ៥០៧ត.ព្រ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះសម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទរំលោភសេពសន្ធវៈដូចគ្នាបន្ទាប់ពីបានប្រព្រឹត្តកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤ នៅភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហឿន ហ៊ាង ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅសព្វថ្ងៃ នៅភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

    បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ៕


 

adverise with khmeread

មតិយោបល់