adverise with khmeread Unnamed %283%29

ដុតកម្ទេចចោលស្បៃមុងជាង២ពាន់ម៉ែត្រ និងលែងកូនត្រី៩៤គីឡូក្រាម

    កំពង់ចាម ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ លោកហ៊ីង សុផាន់រិទ្ធិ នាយខណ្ឌជលផលខេត្ត និងលោក ម៉ៅ ញ៉ នាយសង្កាត់ជលផល ចុះជួយស្រុកព្រៃឈរ បានដឹកនាំកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលមៀន និងកម្លាំងសហគមន៍ចំនួន២០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងកេះ និងបឹងធំ ស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    ជាលទ្ធផលសមត្ថកិច្ចយើងបង្រ្កាបបានស្បៃមុងចំនួន៤៧មាត់ របាំងព្រួលធ្វើអំពីស្បៃមុងប្រវែង ២១១៥ម៉ែត្រ បង្គោលឈើ៧០៥ដើម
និងបានចាក់លេងកូនត្រីចំនួន ៩៤គីឡូក្រាម។ ដោយឡែកវត្ថុតាងទាំងនោះត្រូវបានដុតបំផ្លាញចោលនៅចំណុចទួលខ្វាវខាងលិចបឹងកេះតែម្តង៕
 

adverise with khmeread

មតិយោបល់