samsung-banner
adverise with khmeread

ឃាត់ខ្លួនជនសង្ស័យភេទទី៣លួចសម្ភារៈភ្ញៀវទេសចរណ៍បារាំងយកទៅលក់កែសុដន់ឱ្យធំ

14139232 282578458789941 909194445 o

    សៀមរាប ៖ ជនសង្ស័យជាភេទទី៣ម្នាក់ ត្រូវបានប៉ូលិសព្រហ្មទណ្ឌ កំរិតស្រាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន បន្ទាប់ពីលួចខ្សែកភ្ញៀវនៅក្នុងសណ្ឋាការឌឺព្រីនអង្គរ យកទៅលក់ នៅប្រទេសថៃ យកលុយកែសុដន់ឱ្យធំ និងដើរស៊ីចាយនៅទីនោះ។

    ប៉ូលិសបានឃាត់ខ្លួននៅម៉ោង១រំលងអាធ្រាត ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពេលកំពុងតែ ដើរទាក់ភ្ញៀវ នៅតំបន់ទេសចរណ៍ ម្ដុំផ្លូវផាប់ស្រ្ទីតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ 

    ប៉ូលិសបន្តថា ជនសង្ស័យ មានឈ្មោះ សុខ សីហា ហៅ មីកាយួន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ 

    ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាង លុយអាមេរិក២៦៥$ លុយថៃ៨០០០បាត និងបន្តោងព្រះចំនួន ពីរអង្គ ប្រគល់ឱ្យបុរសជនរងគ្រោះវិញ។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១៦ មានភ្ញៀវជនជាតិបារាំងម្នាក់ ស្នាក់នៅសណ្ឋាគារ ឌឺព្រីនអង្គរ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានហៅជនសង្ស័យ ខាងលើ ទៅគេងជាមួយ។

    ប៉ុន្តែភ្ញៀវបរទេសនោះ មិនបានគេងជាមួយនោះទេ តែបានឱ្យលុយ ទៅជនសង្ស័យ ចំនួន៥ដុល្លារ។ បន្ទាប់មក ជនសង្ស័យ បានដើរកាត់បន្ទប់បុរសម្នាក់ដែលដេក ចំហរទ្វារ ដោះខ្សែក មាសទំងន់ប្រាំដំឡឹង និងបន្តោងព្រះបីរអង្គដាក់ លើតុក្បែរ កន្លែងដេក ឃើញឧិកាសល្អ ក៏លួចយកហើយគេចខ្លួន ទៅប្រទេសថៃ លក់ក្នុងតម្លៃ ៥៨០០០បាត ពេលត្រឡប់មកវិញ សមត្ថកិច្ច ឃាត់ខ្លួនតែម្តងទៅ៕
 

adverise with khmeread

មតិយោបល់