adverise with khmeread Unnamed %283%29

ឡានបើកបុកម៉ូតូស្លាប់បុរសម្នាក់ ហើយបើករត់បាត់

    កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៦ សីហា ឆ្នាំ២០១៦ តាមផ្លូវលេខ៣ ចន្លោះ គីឡូម៉ែត្រ ២៩-៣០ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ បណ្តាលឱ្យស្លាប់ម្នាក់ ហើយរថយន្តបង្កបើករត់បាត់។

    មន្ត្រីអាវុធហត្ថខេត្តកណ្តាលបានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយរថយន្ត មិនស្គាល់អត្តសញ្ញាណ បានបើកបុក ម៉ូតូម៉ាក ហុងដា C125​ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BL-6457 បើកដោយជនរងគ្រោះឈ្មោះ ចាន់ ថុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន  រស់នៅភូមិ ព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។

    ចំណែករថយន្តក្រោយបុកបានបើកគេចបាត់។ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវម៉ូតូ និងសាកសពសមត្ថកិច្ច បានប្រគល់ឱ្យក្រុមគ្រួសារ រក្សានិង ធ្វើបុណ្យតាមប្រណី៕

adverise with khmeread

មតិយោបល់