adverise with khmeread Untitled 1

ញាក់សាច់​! វិចិត្រករ​ស្រី​ម្នាក់​យក​ឈុត​កូនក្រមុំ​ខំ​កា​ត់ទៅ​ត្រាំ​ក្នុង​សមុទ្រ ២ ឆ្នាំ លទ្ធផល​គឺ​បែប​នេះឯង​

    ​សម្រាប់​គម្រោង​របស់​នា​ង​ឈ្មោះថា Salt Bride វិចិត្រករ​ជនជាតិ​អ៊ី​ស្រាល​អែល​នាង Sigalit Landau បានសម្រេច​ចិត្ត​យក​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​មួយ​ដាក់​ក្នុង​ទឹកសមុទ្រ Dead Sea​។ ឈុត​នោះ​នាង​បានដាក់​ក្នុង​ទឹកសមុទ្រ​រយៈពេល ២ ឆ្នាំ​ក្នុង​ទឹក​ដែល​សម្បូរ​ទៅដោយ​ជាតិ​អំបិល​ក្នុង​ឆ្នាំ ២០១៤ ហើយ​អ្នកនឹង​ឃើញ​រូបភាព​ដ៏​អស្ចារ្យ​នៅ​ចុងបញ្ចប់​ដែល​ទើប​បង្ហាញ​កាលពី​ថ្ងៃទី ២៥ សីហា​កន្លងទៅនេះ​។​

​    ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​នោះ​ប្រែ​ទៅជា សស្គុះ​មិនគួរ​ឱ្យ​ជឿ​។ ឈុត​ប្រែ​ទៅជា​ពណ៌​ស​បែបនេះ​គឺ​ដោយសារតែ​អំបិល​គ្រី​ស្ត្រា​ល់​ក្នុង​សមុទ្រ​រុំ​ព័ទ្ធ​លើ​សម្លៀកបំពាក់​នោះ ហើយ​វា​ក៏​ជា​បាតុភូត​មួយ​មិនគួរ​ឱ្យ​ជឿ​ផងដែរ​។ 

​    ​ជាធម្មតា រយៈពេល ២ ឆ្នាំ គឺ​ល្មម​ធ្វើឱ្យ​សម្លៀកបំពាក់​ពុកផុយ​រលួយ​អស់​ទៅហើយ តែ​នេះ​បែរជា​ចេញ​ដុំ​អំបិល​កក​ទៅវិញ​៕ 

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់