adverise with khmeread 1

​ពិភពលោក​ឥឡូវ​មាន​បាតុភូត​ប្លែកៗ​! ប្រជាជន​ម៉ាឡេស៊ី​ភ័យ​លស់​ព្រលឹង​ទាំង​ព្រឹក ពេល​បើកភ្នែក​ឃើញ​ពពក​សាហាវ​បែបនេះ​

​    ​ទម្រង់​ពពក​ដ៏​ច​ម្លៃ​មួយ​ដែល​មើលទៅ​ដូចជា​មាន​រលក​អ្វីមួយ​កំពុង​កកើត បានធ្វើឱ្យ​ប្រជាជន​រស់នៅក្នុង​កូន​ទីក្រុង Langkap សង្កាត់ Hilir Perak រដ្ឋ Perak ប្រទេស​ម៉ាឡេស៊ី ជ្រួលច្របល់​ដោយ​ខ្លាច​ថា វា​ជា​គ្រោះធម្មជាតិ​។​

​    ​ទម្រង់​ពពក​នេះ​ត្រូវបាន​សាធារណជន​ប្រទះឃើញ​កាលពី​វេលា​ម៉ោង ៧ និង ៤៥ នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ មុន​នឹងមាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​រយៈពេល ១០ នាទី​។ យ៉ាងណាក្តី ក្រោយ​ភ្លៀង ពពក​នេះ​ក៏​រលាយ​បាត់ទៅ​។​

​    ​ទោះយ៉ាងណា អ្នកនាំពាក្យ​ម្នាក់​របស់​នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី​បាន​និយាយថា ពួកគេ​កំពុង​សិក្សា​ដើម្បី​ស្វែងរក​ចម្លើយ​ពី​បាតុភូត​នេះ​នៅឡើយ​៕

 

adverise with khmeread
ប្រភព៖ TheStarOnline

អ្នកនឹងចូលចិត្ត

មតិយោបល់