មានតារាស្រីស្រស់សោភាច្រើនណាស់បានទៅលេងឆ្នេរសមុទ្រដើម្បីរីករាយក្រោមពន្លឺកម្ដៅថ្ងៃអំឡុងពេលរដូវក្ដៅ។
បើទោះជាអាកាសធាតុអាប់អួរយ៉ាងណាក៏ដោយ នាង Chrissie Chau នៅតែបន្តហែលទឹកសមុទ្រ អំឡុងពេលទំនេររបស់នាង។
នាងថ្មីៗនេះបានចែករំលែករូបភាពរបស់នាងក្នុងឈុតប៊ីគីនី និងបង្អួតដើមទ្រូងនាងមិនសំចៃនោះឡើយ។ ប៉ុន្ដែមានអ្នកលេងអ៊ីនធឺណេតជាច្រើនបានគត់សម្គាល់ឃើញថា Chrissi មើលទៅស្គមជាងមុន ដោយបានធ្វើឱ្យអ្នកគាំទ្រនាងមានអារម្មណ៍ថានាងមិនសូវថែសុខភាពរបស់ខ្លួនប៉ុន្មានទេ។ ពួកគេបាន Comment នៅលើរូបថតនាងដោយឱ្យនាងញ៉ាំអាហារឱ្យបានច្រើនជាងនេះ៕
