adverise with khmeread Untitled 1

ភ័យ​ជំនួស​! គូស្នេហ៍​នៅ​តូ​ក្យូ​ប្រថុយ​ជីវិត ថត​រុំ​ក្នុង​ថង់​ប្លា​ស្ទិ​ច ប៉ុន្តែ​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​

    ​ប្ដី​ប្រពន្ធ​ទាំងនេះ​បាន​រុំ​ខ្លួន​ជាមួយនឹង​ថង់​ប្លា​ស្ទិ​ច​ដោយ​អ្នក​ផ្សេងទៀត ដើម្បី​ថតរូប​ភាព​ពិសេស​របស់​ពួកគេ​។ អ្នកសិល្បៈ Haruhiko Kawaguchi បាន​រុំ​មនុស្ស​លាប​ព្រេងរំអិល​និង​ខ្ចប់​ពួកគេ​ក្នុង​ថង់​ប្លា​ស្ទិ​ច ដែល​គ្មាន​ខ្យល់​សោះ​។​

​    ​ប៉ុន្ដែ​នៅ​កន្លែង​ថតរូប​ភាព​នោះ​ក៏មាន​ក្រុម​វេជ្ជបណ្ឌិត​ត្រៀម​ជួយសង្គ្រោះ​ដែរ ហើយ​ពួកគេ​ត្រូវ​អត់​ដង្ហើម​ប៉ុន្មាន​វិនាទី​ដើម្បី​ថតរូប​ភាព​ដ៏​ល្អឥតខ្ចោះ​មួយ​នេះ​។​

​    ​លោក Haruhiko និយាយថា "​ជាមួយនឹង​រូបភាព​របស់ខ្ញុំ ខ្ញុំ​ព្យាយាម​បង្ហាញ​ពី​អំណាច​នៃ​ស្នេហា​ដោយ​ប្ដី​ប្រពន្ធ​នៅ​កៀក​គ្នា​បំផុត​តាម​លទ្ធភាព​ដែល​អាចទៅរួច​។ គម្លាត​ដែល​សឹងតែ​គ្មាន​សោះ​រវាង​ពួកគេ​គឺ​ខ្លាំង​ជាង​អំណាច​នៃ​ស្នេហារ​ទៅទៀត​"​។​

​    ​លោក​បន្តថា "​ខ្ញុំ​គិតថា​សេចក្ដីស្រឡាញ់​គឺជា​របស់​សំខាន់​មួយ​នៅលើ​ផែនដី​នេះ​។ ខ្ញុំ​គិតថា​អ្វី​ទាំងអស់​នៅលើ​ពិភពលោក​នេះ​អាចទៅរួច​ដោយ​ការចាប់ផ្ដើម​នៃ​សេចក្ដីស្រឡាញ់​"៕

adverise with khmeread
ប្រភព៖ photographerhal

អ្នកនឹងចូលចិត្ត

មតិយោបល់