Article 3759854 379937ee00000578 61 964x416

Richard Branson សេដ្ឋី​អង់គ្លេស ដែល​បោះបង់​ការ​សិ​ស្សា​នៅ​អាយុ ១៦ ឆ្នាំ​និង​ឥឡូវ​មាន​ក្រុមហ៊ុន​ជាង ៤០០ ប៊ិះ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

    ​មហាសេដ្ឋី​លោក Richard Branson ប៊ិះ​តែ​នឹង​ស្លាប់​បាត់ទៅហើយ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​ដួល​បោក​ក្បាល​ទៅ​ផ្លូវថ្នល់ នៅពេល​គាត់​ជិះ​កង់​ក្នុង​ល្បឿន​លឿន​នៅ​កោះ British Virgin ប្រទេស​អង់គ្លេស​។​

​    ​មហាសេដ្ឋី​វ័យ ៦៦ ឆ្នាំ​បាន​កំពុងតែ​ជិះ​កង់​ជាមួយនឹង​កូន​ពេញវ័យ​ពីរ​នាក់​របស់គាត់​ឈ្មោះ Holly និង Sam នៅពេល​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ Virgin Gorda កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​

​    ​មហាសេដ្ឋី​លោក Richard ដែលមាន​ទ្រព្យសម្បត្តិ ៤ ពាន់​លាន​ផោន​ត្រូវបាន​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​ម៉ៃ​អា​មី រដ្ឋ​ផ្លរីដា ដើម្បី​ស្កែ​ន X-ray ដោយ​រកឃើញថា​រហែក​សរសៃ និង​ប្រេះ​ចង្ការ​។​

​    ​លោក​និយាយថា "​ខ្ញុំ​បាន​កំពុង​ជិះ​កង់​ចុះ​ពីលើ​ភ្នំ Leverick Bay នៅពេលនោះ​ស្រាប់តែ​មេឃ​ចាប់ផ្តើម​ងងឹត ហើយ​ខ្ញុំ​បុក​ប៉ូលិស​កំពុង​ដេកលក់​ម្នាក់ ដោយ​បណ្ដាលឱ្យ​ក្បាល​របស់ខ្ញុំ​ទៅនឹង​ថ្នល់​តែម្តង​"​។​

​    ​លោក​បន្តថា "​ខ្ញុំ​បាន​គិតថា​ខ្ញុំ​នឹង​ស្លាប់​ហើយ​។ ក្បាល​របស់ខ្ញុំ​បាន​ជល់​នឹង​ថ្នល់​កៅស៊ូ ប៉ុន្ដែ​សំណាងល្អ​ស្មា​និង​ចង្ការ​របស់ខ្ញុំ​ជា​អ្នករងគ្រោះ​ធ្ងន់​ជាង​"​។​

​    ​លោក​បាន​បន្ថែមទៀតថា មួកសុវត្ថិភាព​បាន​ជួយសង្គ្រោះ​ជីវិត​របស់គាត់ ហើយ​កង់​បាន​ហោះ​ធ្លាក់​ពីលើ​ភ្នំ​។ គាត់​បន្តទៀតថា "​ខ្ញុំ​ពិតជា​មិនអាច​ជឿថា​ខ្ញុំ​នៅរស់​ទេ ព្រមទាំង​មិន​ពិការ​ទៀត​"​។​

​    ​គួរ​បញ្ជាក់ថា Richard Branson ជា​សិស្ស​រៀន​ខ្សោយ​ម្នាក់ ដែល​គ្រូ​របស់គាត់​ឱ្យ​ដំបូន្មាន​ថា គួរ​បន្ត​រៀន ឬ រកស៊ី​ឱ្យ​ក្លាយជា​អ្នកមាន​។ ហើយ​គាត់​បានជ្រើសរើស​ការ​រ​ក​ស៊ី នៅ​អាយុ ១៦ ឆ្នាំ ដោយ​មិន​បន្ត​ការសិក្សា​វែងឆ្ងាយ​ទៀត​នោះទេ​។ សព្វថ្ងៃ​គាត់​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ជាង ៤០០ ឯណោះ​៕ 

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់