adverise with khmeread Unnamed %281%29

បើកម៉ូតូលឿនវ៉ារថយន្តមិនផុតជ្រុលទៅបុករថយន្តដឹកថ្មដួលបោកក្បាលរងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូវារថយន្តមិនផុតបានជ្រុលទៅបុករថយន្តដឹកថ្មពេញទំហឹងបណ្តាលឱ្យដួលបែកក្បាររងរបួសធ្ងន់។

    ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨ និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ខដង្កោរាជធានីភ្នំពេញ។

    តាមប្រភពកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់បានជិះម៉ូតូ ដោយបានធ្វើដំណើរតែម្នាក់ឯងយ៉ាងលឿនពីកើទៅលិច។ លុះមកដល់កន្លែងកើតហេតុស្រាប់តែបានវ៉ារថយន្ត ដែលនៅខាងមុខតែដោយមានរថយន្តមួយទៀត ដែលបើកបញ្ចាស់គ្នាធ្វើឱ្យម៉ូតូនោះ បានរេចង្កូតទៅបុកនឹងរថយន្តដែលដឹកថ្មចំពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ហើយភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី។

    ប៉ូលិសបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទិត្យ គា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់សាំងនៅក្រុមហ៊ុនតូតាល់ ស្នាក់នៅក្នុងវត្តឬស្សីសាញ់ មានស្រុកកំណើតនៅភូមិចក្រក្រី ឃុំមន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុដាសេរីចាស់ ពណ៌ព្រីងទុំ មានស្លាកលេខ ភព-ជ៧៤៩១ រងរបួសធ្ងន់យកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។

    ចំណែករថយន្តដឹកថ្មមាន ពណ៌ក្រហមលាយស ម៉ាកFUSO មានស្លាកលេខភ្នំពេញ 3A-7083​ រីឯអ្នកបើកបររថយន្តដឹកថ្មបានរត់គេចខ្លួនបាត់។
   
    បច្ចុប្បន្នប៉ូលិសចរាចរណ៍ខណ្ឌដង្កោ​ បានសហកាជាមួយ និងប៉ូលិចរាចរណ៍ក្រុងបានវាស់វែងរួចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
 

adverise with khmeread

មតិយោបល់