Unnamed %281%29

កាប់មិត្តភក្តិរបួសធ្ងន់ បន្ទាប់មកលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួនឯង

    ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី៣ធ្លាក់មកដល់ដីស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីយុវជនរូបនោះមានទំនាស់កាប់គ្នា ជាមួយមិត្តភក្តិឱ្យរបួសធ្ងន់ ទំនងជាស្តាយក្រោយនូវទង្វើរបស់ខ្លួន។

    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅជាប់និងផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

    ប៉ូលិសនិយាយថា បុរសដែលលោតពីលើផ្ទះស្លាប់នោះមានឈ្មោះ ព្រីង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាជាងសំណង់ និងស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។

    ចំណែកជនរងគ្រោះរងរបួសធ្ងន់ដឹកយកទៅមន្ទីពេទ្យនោះមានឈ្មោះ នាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត ខេត្តកំពង់ស្ពឺ។

    បើតាមសម្ដីបុរសម្នាក់ទៀតដែលជាងសំណង់​ និងស្នាក់នៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា ឈ្មោះ ព្រីង និងឈ្មោះ នាង ជាជាងសំណង់ និងស្នាក់នៅជាមួយគ្នា ហើយនៅថ្ងៃកើតហេតុនាពេលព្រលប់ ពួកគេបាននាំគ្នាទៅដើរផឹកស៊ីជាមួយគ្នាអស់រយៈពេលជាយូរបន្ទាប់ពីស្រវឹងរៀងៗខ្លួន ក៏មានមានទំនាស់ពាក្យសម្តីគ្នាឈានទៅកាប់ឱ្យរបួសតែម្តង៕
 

មតិយោបល់