14721501206635

Cristiano Ronaldo៖ ខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid នៅអាយុ ៤១

    ​ចាប់តាំងពី​គាត់​មានឱកាស​លើក​ពាន FA Cup ជាមួយ​បិសាច​ក្រហម Manchester United កាលពី​ឆ្នាំ​២០០៤ អាជីព​របស់ Cristiano Ronaldo ពិត​ជាមាន​ស្ថេរភាព​គួរឱ្យកត់សម្គាល់​ជាមួយ​ក្រុម​របស់គាត់ និង​ឈ្នះ​ពាន​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​រាប់មិនអស់​។​

​     ហើយ​ម្ចាស់​ពានរង្វាន់​តារា​ឆ្នើម​ដាច់​គេ​ក្នុង​តំបន់​អឺរ៉ុប​រូបនេះ ក៏​នឹងមិន​មានបំណង​បន្តដំណើរ​ទៅ​ទីណា​ផ្សេង​ទៀតឡើយ ខណៈដែល​បច្ចុប្បន្ន​គាត់​កំពុងស្នាក់នៅ​ក្នុង​ទឹកដី Estadio Santiago Bernabeu ដោយ​គាត់​បាន​បញ្ជក់​ថា​គាត់​រីករាយ​នឹង​ចូលនិវត្តន៍​នៅលើ​ទឹកដី​មួយ​នេះ​។​

​    ​ប្រធាន​ក្លឹប​អធិរាជ​ស Real Madrid លោក Florentino Perez កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា Ronaldo នឹង​បញ្ចប់​អាជីព​របស់គាត់​ជាមួយ​ក្លឹប ដែល​បានបញ្ចប់​ការរំពឹងទុក​នៃ​ការចាកចេញ​ទាំងឡាយ​។ ហើយ​តារាបាល់ទាត់​ឆ្នើម​របស់​ក្លឹប​រូបនេះ​ក៏​យល់ស្រប​ទៅលើ​ការលើកឡើង​របស់​ប្រធាន​ក្លឹប​របស់គាត់​ផងដែរ​។​

​    ​និមិត្តរូប​តំណាងឱ្យ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បញ្ជាក់ថា "​ត្រឹមត្រូវ​ហើយ នោះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់បាន ខ្ញុំ​នៅ​ជាមួយនឹង​ក្លឹប​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​ចង់​បន្ត​ស្នាក់​នៅទីនេះ​រហូតដល់​អាយុ ៤១​ឆ្នាំ​"៕

 

ប្រភព៖ Marca

មតិយោបល់