adverise with khmeread Unnamed %283%29

កម្លាំងអន្ដរាគមន៍ចម្រុះចាប់បានចោរម្នាក់ឆក់ទូរស័ព្ទពីស្រីស្អាតម្នាក់ ខណៈបក្ខពួក២នាក់រត់រួច

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញសហការ ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ និងខណ្ឌទួលគោកប្រដេញចាប់ឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក អាយហ្វូន5 ពីនារីម្នាក់ នៅចំណុចមុខផ្ទះ១១៣ ផ្លូវលេខ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩​កន្លះយប់ថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មាន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤អឺ០ ផ្លូវលេខ១៩ ភូមិ៥ស្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ប្រតិបត្តិការនេះ ប៉ូលិសដកហូតបានម៉ូតូម៉ាកនិចពណ៌សលាយបៃតង ស្លាកលេខភ្នំពេញ 1BW1BW-7754 និងទូរស័ព្ទរបស់ជនរងគ្រោះម៉ាក iPhone5។

    ប៉ូលិសបន្តថា ខណៈពេលប៉ូលិសកំពុងល្បាត ក៏ជួបជនល្មើសកំពុងធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់នៅនៅចំណុចមុខផ្ទះ១១៣ ផ្លូវលេខ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌ​ទួលគោក ហើយដេញរហូតដល់ចំណុចចំណុចផ្លូវប៉ាស្ទ័រ ខណ្ឌដូនពេញចាប់បានម្នាក់រត់រួច​២នាក់។

    បច្ចុប្បន្នជនសង្ស័យបានប្រគល់ឱ្យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលក្រុងចាត់ការបន្ត និងស្រាវជ្រាវចាប់បក្ខពួកបន្តទៀត៕
 

adverise with khmeread

មតិយោបល់