adverise with khmeread 1

លោក Manuel Pellegrini គ្មានការភ្ញាក់ផ្អើលចំពោះការបណ្តេញលោក Rafa Benitez

គ្រូបង្វឹក Pellegrini គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​អ្វីដែល​កើតឡើង​នៅក្នុង​ក្រុម Real Madrid បន្ទាប់ពី​លោក Rafa Benitez ត្រូវបាន​បណ្តេញ​ចេញពី​ការងារ ដែល​ទើបតែ​ដឹកនាំ​បាន​ប្រាំ​មួយខែ​នោះទេ​។

​គ្រូបង្វឹក​សញ្ជាតិ​ឈី​លី​រូបនេះ​ក៏​ធ្លាប់​ត្រូវ​ក្រុម​យក្ស Real Madrid បណ្តេញចេញ​ដែរ​កាលពី​ឆ្នាំ ២០១០ បើទោះជា​បាន​ជួយ​ក្រុម​ឲ្យ​ទទួលបាន ៩៦ ពិន្ទុ​ក្រោម​ការដឹកនាំ​របស់គាត់​ក៏ដោយ ដែលជា​ពិន្ទុ​ខ្ពស់បំផុត​របស់​ក្លឹប​នៅពេលនោះ​។​


​លោក Rafa Benitez ត្រូវបាន​ម្ចាស់​ក្លឹប Real Madrid បើកទ្វារ​ឱ្យ​ដើរចេញ ដោយ​យក​លោក Zinedine Zidane ធ្វើជា​អ្នក​បន្ត​តំណែង​នៅ​ទឹកដី Bernabeu​។ រឿងនេះ​មិនបាន​ធ្វើឱ្យ​លោក Pellegrini ភ្ញាក់ផ្អើល​នោះឡើយ ហើយ​លោក​ថែមទាំង​បាន​ចារ​វប្បធម៌​បណ្តេញ​គ្រូបង្វឹក​ទៅកាន់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ទៀតផង​។​

​គាត់​បាន​និយាយថា "​វា​គ្មានអ្វី​ចម្លែក​ទេ ប្រសិនបើ​អ្នកមើល​ពីអ្វី​ដែល​បានកើត​ឡើង​នៅ Real Madrid ក្នុង​រយៈពេល ៥ ទៅ ៦ ឆ្នាំ​មកនេះ​។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​លោក Rafa ព្រោះ​គាត់​ជា​គ្រូបង្វឹក​ដែល​ខ្ញុំ​គោរព ប៉ុន្តែ​ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​រឿងនេះ​ទេ​"​។ គាត់​បាន​បន្តទៀតថា "​យ៉ាងហោចណាស់​ខ្ញុំ​បាន​ដឹកនាំ​ពេញលេញ​។ ខ្ញុំ​បានដឹង​តាំងពី​ដំបូង​មកម្ល៉េះ​ថា ខ្ញុំ​នឹងមិន​បន្ត​ដល់​ឆ្នាំក្រោយ​ទេ ដោយ​ហេតុផល​ខុសគ្នា​មួយចំនួន​"៕

adverise with khmeread
ប្រភព៖ ​មៀរ​រឺ

មតិយោបល់