adverise with khmeread Unnamed %281%29

ឆក់ទូរស័ព្ទពីតន្ត្រីករម្នាក់ ត្រូវសមត្ថកិច្ចក្របួចជាប់២នាក់

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទម៉ាក Samsung Grand ពីបុរសជាតន្ត្រីករ ម្នាក់បានសម្រេចខណៈដែលម្ចាស់គេដឹងខ្លួនទាន់ស្រែកផ្អើលដល់សមត្ថកិច្ចកំពុងជិះម៉ូតូល្បាត ដេញចាប់ប្រផាប់ចាប់ប្រភីងបាន ទាំង២នាក់តែម្តង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១​ និង៣០នាទីយប់ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្សមុខក្រុមហ៊ុនស៊ែលកាត ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

    ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ សុខ សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបោះអង្កញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ប៉ោ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅមិនប្រាកដ។ ដកហូតម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1Q-5951។

    ចំណែកជនរងគ្រោះឈ្មោះ ញឹម សុផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរតន្ត្រីករស្នាក់នៅ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ទូរស័ព្ទដែលចោរឆក់យកម៉ាក Samsung Grand។

    ប៉ូលិសបន្តថា ខណៈពេលជនរងគ្រោះចេញពីធ្វើការស្រាប់តែជនល្មើសឆក់យកទូរស័ព្ទ ស្របពេលនោះប៉ូលិសល្បាតក្បែរនោះជួបក៏ដេញប្រផាប់ប្រផីងចាប់បានទាំង២នាក់បញ្ជូនទៅខណ្ឌចាត់ការតាមនីតិវិធី៕
 

adverise with khmeread

មតិយោបល់