adverise with khmeread 379bd4af00000578 3760515 image a 23 1472235709635

អ្នកលេង Prank រូបនេះ​ចង់​បំពេញ​ចំណី​អារម្មណ៍​អ្នកមើល​ពេក ដេក​ត្រាំ​ទឹកម្ទេស​! លទ្ធផល​ចុងក្រោយ​រាងកាយ​ដូច​សាច់​អាំង

    ​នេះ​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដែល​អ្នកលេង​ពញ្ញាក់​អារម្មណ៍ (Prankster) រូបនេះ​ងូតទឹក​ម្ទេស​ដ៏​ក្រហល់ក្រហាយ​។​

​    ​តារា Youtube ប្រទេស​អង់គ្លេស​លោក Cemre Candar សម្រេចចិត្ត​ថត​វីដេអូ​នៃ​សកម្មភាព​ងូតទឹក​ម្ទេស ១.២៥០ ដប​ដើម្បី​ឱ្យគេ​មើល​វីដេអូ​ខ្លួន​។​

​    ​ត្រឹមតែ​យក​ខ្លួន​ទៅ​ដាក់​ចូលក្នុង​ទឹកម្ទេស​នោះ​មិនទាន់​ភ្ញាក់ផ្អើល​ទេ លោក​បាន​ច្រមុជ​ក្បាល​ចូល​ទៀតផង​។ ទឹកម្ទេស​បានធ្វើឱ្យ​លោក​ក្រហល់ក្រហាយ​ជាខ្លាំង ប៉ុន្ដែ​លោក​អាច​នៅក្នុង​នោះបាន ១ នាទី​ដែរ​។ បន្ទាប់ពី​ចេញពី​ទឹកម្ទេស​នោះ​ហើយ ខ្លួន​លោក​ឡើង​ក្រហម​ដូច​សាច់​អាំង​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់