adverise with khmeread A3 4

"​ម្តាយ​អាក្រក់​បំផុត​លើ​លោក​"! អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ផ្ទុះ​កំហឹង​នឹង​ការ​លេងសើច​ហួសហេតុ​របស់​ម្តាយ​ចំពោះ​ទារក​តូច​មួយ​

    ​ម្ដាយ​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ម្នាក់​ត្រូវ​ប្រឈមមុខ​នឹង​កំហឹង​ពេញ​អ៊ី​ន​ធឺ​ណេ​ត ខណៈដែល​វីដេអូ​បង្ហាញ​រូបគាត់​រុញ​កូន​ក្នុង​រទេះ​នៅក្រៅ​រថយន្ត​បាន​ល្បី​ពេញ​អន​ឡាញ​។​

​    ​មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​បាន​និយាយថា​នាង​គឺជា "​ម្ដាយ​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភពលោក​"​។ ម្ដាយ​រូបនោះ​មាន​ឈ្មោះថា Anastasia បានធ្វើ​ឱ្យមាន​ការផ្ទុះ​កំហឹង​ជាខ្លាំង​នៅលើ​បណ្ដាញ​សង្គម​។​

​    ​Anastasia បាន​និយាយថា​កូន​របស់​សប្បាយចិត្ត និង​ញញឹម​ដាក់ខ្លួន​នៅពេល​រុញ​រទេះ​កូន​នៅ​ខាងក្រៅ​រថយន្ត​បែបនេះ​។ ទោះយ៉ាងណា សំដី​នេះ​មិនអាច​ដោះសារ​ចំពោះ​ទង្វើ​របស់គាត់​បានទេ ព្រោះ​បើ​ហ៊ាន​តែ​របូតដៃ ឬ​ត្រូវ​ឡាន​ផ្សេង​បើក​កៀក នោះ​ជីវិត​ក្នុង​នឹង​ជួប​គ្រោះថ្នាក់​។ 

​    ​បច្ចុប្បន្ន ប៉ូលិស​កំពុង​ពិចារណា​គួរ​ពិន័យ​ម្ដាយ​រូបនេះ ឬក៏​យ៉ាងណា ខណៈដែល​វីដេអូ​មាន​អ្នកមើល​រាប់លាន​នាក់​៕

 

adverise with khmeread
ប្រភព៖ viralnova

មតិយោបល់