adverise with khmeread 1

​មិន​នឹកស្មានថា​ក្រដាស​វិក្កយបត្រ​ម៉ាស៊ីន ATM មាន​គ្រោះថ្នាក់​ដល់​ម្លឹ​ង​! គួរ​មាន​ប្រដាប់​ការពារ​ពេល​កាន់​ក្រដាស​ទាំងនោះ​

​    ​យោងតាម​ការសិក្សា​ថ្មី​បាន​ព្រមាន​ថា សន្លឹក​វិក្កយបត្រ​ពី​ម៉ាស៊ីន ATM អាចធ្វើឱ្យ​មនុស្ស​ប៉ះពាល់​ជាតិគីមី​ពុល​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail របស់​អង់គ្លេស​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ដែល​បាន​កាន់​វិក្កយបត្រ​នេះ ២ ម៉ោង​ដោយ​គ្មាន​ស្រោមដៃ​ការពារ​បាន​កើន​ជាតិគីមី Bisphenol A (BPA) ក្នុង​ទឹកនោម ព្រោះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ព្រឹត្តិបត្រ​សុខភាព JAMA បានឱ្យដឹងថា ថ្នាំ​នៅលើ​វិក្កយបត្រ ដែលមាន​ចំហាយ​ក្តៅ​អាច​បញ្ជូន​ចូលទៅក្នុង​ស្បែក​ពេល​កាន់​វា​នឹង​ដៃ​ផ្ទាល់​។​

​    ​ស្របពេល​នេះដែរ ចំពោះ​អ្នក​ដែល​ពាក់​ស្រោមដៃ​ដើម្បី​កាន់​ក្រដាស​នេះ​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ​។​

​    ​ការប៉ះពាល់​ទៅនឹង​គីមី BPA គឺ​ជាប់ទាក់ទង​ជាមួយ​បញ្ហា​សុខភាព​មួយចំនួន​រួមបញ្ចូល​ទាំង​ផលប៉ះពាល់​អវិជ្ជមាន​លើ​មុខងារ​បន្ត​ពូជ​របស់​មនុស្សពេញវ័យ និង​ការវិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​។​

​    ​BPA ត្រូវបាន​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ប្លា​ស្ទិ​ចរឹង​ដូចជា ដប​ទឹកដោះគោ​ក្មេង និង​ផ្ទៃ​ខាងក្នុង​នៃ​កំប៉ុង​ដាក់​អាហារ​ជាដើម ប៉ុន្តែ​វា​ក៏ត្រូវ​បាន​យកទៅ​ប្រើ​នៅលើ​ក្រដាស​វិក្កយបត្រ ATM ផងដែរ ដែល​ត្រូវបាន​កាន់​ជាប្រចាំ​ដោយ​មនុស្ស​ជាច្រើន​ដូចជា​នៅ​ផ្សារ​ទំនើប ធនាគារ និង​ស្ថានីយ​ចាក់​សាំង​ជាដើម​៕

ប្រភព៖ DailyMail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់