adverise with khmeread Unnamed %284%29

ស៊យនុះស៊យ! កំពុងទិញ-លក់ថ្នាំញៀន ចៃ​ដន្យប៉ូលិសមកទាន់វ៉ៃខ្នោះបានម្នាក់

    កណ្តាល ៖ បុរសម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីជួញដូរសារធាតុញៀន (ម៉ាទឹកកក) ខុសច្បាប់ នាថ្ងៃទី២៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង១៥នាទីព្រឹក នៅចំណុចមាត់ស្រះទឹក ក្នុងវត្តគីរីរតនារ៉ាម ហៅវត្តកំពង់ភ្នំ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនល្មើស០២នាក់គឺ ទី១.ឈ្មោះ ម៉ាប់ សម្បត្តិ (អាបាត់) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្តាល អ្នកកាន់យកមកជួញដូរឃាត់ខ្លួន និងទី២.ឈ្មោះ ណាង ណាន ភេទប្រុស អាយុប្រហែល២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិឃុំជាមួយគ្នាជាអ្នកផ្តល់ និងជួញដូរនូវសារធាតុញៀន (គេចខ្លួន)។

    វត្ថុតាងចាប់យក៖ ១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ០២កញ្ចប់តូច, ២.ដែកកេះ ពណ៌ខៀវត្រួយចេក ០១, ៣.កាបូបដៃពណ៌ខ្មៅ.០១, ៤.ទូរសព្ទ័ម៉ាក SAMSUNG សេរីចាស់ (ចាស់) ពណ៌ស.០១.(មួយ) និង៥.ម៉ូតូម៉ាកហុងដា C ១០០កូរ៉េ ពណ៌ក្រហម​ (ចាស់) គ្មានស្លាកលេខ០១ គ្រឿង។

    ប៉ូលិសបន្តថា នៅថ្ងៃទី២៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង១៥នាទីព្រឹក សមត្ថកិច្ច បានទទួលព័ត៌មានកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ចុះដល់ចំណុចកើតហេតុខាងលើ បានឃើញជនល្មើសឈ្មោះ ម៉ាប់ សម្បត្តិ កំពុងអង្គុយលើម៉ូតូនៅមាត់ស្រះទឹក។ 

    ភ្លាមនោះឈ្មោះ ម៉ាប់ សម្បត្តិ ក្រឡេកឃើញកម្លាំងដើរចូលជិតដល់ ក៏បានបោះថ្នាំ០២កញ្ចប់ចោលទៅលើដីចម្ងាយពីម៉ូតូប្រហែល០១ម៉ែត្រ។ 

    កម្លាំងប៉ូលិសបានចូលដល់ហើយធ្វើការឃាត់ខ្លួន ឈ្មោះ ម៉ាប់ សម្បត្តិ ព្រមទាំងចាប់ដក​ហូតយកនូវវត្ថុតាងពាក់ព័ន្ធ រួចបញ្ជូនខ្លួនឈ្មោះ ម៉ាប់ សម្បត្តិ មកអធិការដ្ឋានប៉ូលិសស្រុកដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះឈ្មោះ ណាង ណាន បានរត់គេចខ្លួនបាត់។

    ផ្អែកតាមចម្លើយសារភាព របស់ជនល្មើសឈ្មោះ ម៉ាប់ សម្បត្តិ បានសារភាពថា ឈ្មោះ ណាង ណាន បានផ្តល់ថ្នាំញៀន (ម៉ាទឹកកក) ០២កញ្ចប់ខាងលើនេះ ដើម្បីយកមកលក់ឱ្យអ្នកទិញដែលខ្លួនមិនស្គាល់ឈ្មោះតាមការណាត់នៅន្លែងដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ៕


 

adverise with khmeread

មតិយោបល់