adverise with khmeread 1

Luk Shaw និយាយពីពិសោធន៍បាក់ជើងប្រាប់ទៅប្រិយមិត្តបិសាចក្រហមបានជ្រាប

    ​Luke Shaw បាន​បង្ហើប​ឱ្យដឹងថា គាត់​ពិតជា​មិន​រីករាយ​នោះឡើយ​អំពី​ការប៉ះទង្គិច​ដែល​ធ្វើឱ្យ​គាត់​បាក់ជើង ខណៈដែល​កំពុង​ប្រកួត​ជាមួយ PSV ពោលគឺ​ជិត​មួយឆ្នាំ​កន្លងមកនេះ​តាំងពី​កើតហេតុ​ការណ៍​នោះមក​។​

​    ​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​បិសាច​ក្រហម វ័យ ២១​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​របស់​គាត់​ជា​លើកដំបូង​ក្នុង​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ក្នុងជំនួប​ជាមួយ​ម្ចាស់​ជើងឯក​លី​ក​កំពូល​ហូ​ឡង់​នេះ (PSV) ពេលដែល​គាត់​បាន​ជួប​ការ​ធាក់​ដ៏​អាក្រក់​ជាមួយនឹង​ខ្សែការពារ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក Hector Moreno ដែល​ធ្វើឱ្យ​គាត់​បាក់ជើង​ជា​ពីរ​កំណាត់​គួរឱ្យ​ញញើត​។​

​    ​Shaw បាន​ស្ថិត​នៅក្រៅ​ទីលាន​ប្រកួត​ពេញ​មួយ​រដូវ​កាល​មុន និង​បាន​ខកខាន​ឱកាស​ធ្វើដំណើរ​ទៅកាន់​ការ​ប្រជែង​ពាន Euro 2016 ជាមួយ​អង់គ្លេស ហើយ​វា​ហាក់ដូចជា​បញ្ជាក់ថា គាត់​ពិតជា​មិន​ចង់​ជានា​ជាមួយ Moreno ឡើងវិញ​នោះឡើយ​ជុំវិញ​បញ្ហា​របួស​មួយ​នេះ​។​

​    ​ដោយ​ធ្វើ​បទសម្ភាសន៍​ជាមួយនឹង​វេ​ប​សាយ Guardian របស់​អង់គ្លេស Shaw បានបង្ហាញ​ឱ្យដឹងពី​អារម្មណ៍​របស់គាត់​ជុំវិញ​ឧប្បត្តិ​ហេតុនេះ និង​ការឈឺចាប់​ដ៏​អាក្រក់​ដែល​គាត់​បាន​ស៊ូទ្រាំ ខណៈដែល​គាត់​សម្រាក​លើ​គ្រែ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ហូ​ឡង់​។​

​    ​គាត់​បាន​បញ្ជាក់ថា "​នៅពេល​មួយ​នោះ​ខ្ញុំ​បាន​គិតថា នឹងមិន​ប្រកាន់​ខឹង​នឹង​គាត់ (Moreno) ទេ​ដោយ​ចង់​ប្រាប់ថា​នោះ​មិនមែន​ជាការ​ធាក់​ដ៏​អាក្រក់​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បានឃើញ​បន្ថែម​ពី​ពេល​នោះមក ធ្វើឱ្យ​គិត​ថែម​ទៀតថា នោះ​ពិតជា​ការប៉ះទង្គិច​ដ៏​អាក្រក់​បំផុត​"​។​

​    ​គាត់​បាន​បន្តទៀតថា និយាយ​ឱ្យ​យុត្តិធម៌ គាត់​ពិតជា​បានមក​មើល​ខ្ញុំ​មែន​ប៉ុន្តែ​នៅតែ​មិនអាច​ចង់​អភ័យទោស​ឱ្យ​រូបគេ​៕

 

adverise with khmeread
ប្រភព៖ Thesportbible

មតិយោបល់