adverise with khmeread Unnamed %285%29

បុរសម្នាក់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួន

    ភ្នំពេញ ៖ បុរសម្នាក់ដែលក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទច្រើនឆ្នាំហើយនោះបានចងកសម្លាប់ខ្លួន ហើយដឹងកើតហេតុម៉ោង៧ និង៣០នាទីយប់ ថ្ងៃ២៦ សីហា ឆ្នាំ២០១៦ នៅផ្ទះ៩D ផ្លូវ២៦១ ក្រុម១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

    ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះ កាំង ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន ទីលំនៅផ្ទះកើតហេតុខាងលើ។

    ប៉ូលិសបន្តថា នៅវេលាម៉ោងកើតហេតុខាងលើម្តាយជនរងគ្រោះ បានឡើងទៅហៅជនរងគ្រោះហូបបាយ និងផឹកថ្នាំ (មានជំងឺសសៃប្រាសាទយូរហើយ) តែមិនឮឆ្លើយតប ក៏ហៅកូន២ នាក់មកជួយធាក់ទ្វារបន្ទប់ ពេលរបើកទ្វារ ក៏ឃើញជនរងគ្រោះចងក នឹងកន្សែងជាប់ចំរឹងបង្អួចរួចនាំគ្នាកាត់ដាក់ចុះជួយ តែជនរងគ្រោះស្លាប់បាត់ទៅហើយ៕


 

adverise with khmeread

មតិយោបល់