adverise with khmeread 1

ជួបជាមួយកំពូលប៉ូលិសចរាចរណ៍ឥណ្ឌា លេងសុទ្ធតែក្បាច់ Michael Jackson ពេលកំពុងបំពេញការងារ! នរណាដាច់ចិត្តល្មើសច្បាប់?

    ​លោក Kunwar Ranjeet Singh ដែល​សារភាព​ដោយ​ខ្លួនឯង​ជា​ប្រិយមិត្ត​ផ្កាប់មុខ​របស់​ស្តា​ច់​ចម្រៀង​ប៉ុប​ពិភពលោក Michael Jackson គឺជា​ប៉ូលិស​ចរាចរណ៍​ដ៏​មាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​    ​ដោយ​បំផុសគំនិត​រំ​ឮ​ក​ពី​និមិត្តរូប​របស់គាត់ Ranjeet បាន​ប្រើ​ក្បាច់​រាំ​ប្រចាំត្រកូល "Moonwalk" ដ៏​ល្បីល្បាញ​ធ្វើជា​ទម្លាប់​នៅក្នុង​ភារកិច្ច​ប្រចាំថ្ងៃ​របស់គាត់ ដែល​ស្ថិតនៅ​ផ្លូវ​ប្រសព្វ​ដ៏​មមាញឹក​មួយ​នៃ​ទីក្រុង Indore នៅ​ប្រទេស​ឥណ្ឌា​ភាគ​កណ្តាល​។​

​    ​ជាការ​ពិត "​ប៉ូលិស​ចូលចិត្ត​រាំ​ប្រចាំ​ទីក្រុង Indore" បាន​ប្រើប្រាស់​បច្ចេកទេស​រាំ​ជាច្រើន​ក្បាច់​ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​ចរាចរណ៍​របស់ខ្លួន​នៅលើ​ដង​វិថី​មមាញឹក​ដ៏​ស្មុ័​គ្រ​ស្មាញ ហើយ​ក្បាច់​រាំ Moonwalk គឺជា​ក្បាច់​រាំ​ដ៏​លេចធ្លោ​ជាងគេ​ដែល​គាត់​បាន​ប្រើប្រាស់​។​

​    ​ប៉ូលិស​ចរាចរណ៍​រូបនេះ​បាន​បញ្ជាក់ថា "​ជំនួស​ឱ្យ​ការដើរ​ត្រឡប់មក​ក្រោយ​វិញ ខ្ញុំ​បាន​ប្រើប្រាស់​ក្បាច់ Moonwalk ដែល​ពេលខ្លះ​ធ្វើឱ្យ​អ្នកដំណើរ​រីករាយ​។ ទាំងនោះ គឺ​ស្ថិតនៅក្នុង​វិធី​ដែល​អាច​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​គោរព​តាមច្បាប់​ចរាចរណ៍​"៕

 

 

adverise with khmeread
ប្រភព៖ Odditycentral

មតិយោបល់