adverise with khmeread 1

Steven Gerrard លាតត្រដាងពីគ្រូបង្វឹកល្អបំផុតដែលខ្លួនធ្លាប់ធ្វើការជាមួយ នៅក្លឹបហង្សក្រហម

    ​វីរបុរស​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Steven Gerrard បាន​បង្ហើប​ឱ្យដឹងថា Rafa Benitez គឺជា​អ្នកចាត់ការ​ដ៏​ពិសេស​ជាងគេ​បំផុត​ដែល​គាត់​បាន​លេង​នៅក្រោម​បង្គាប់ អំឡុង​អាជីព​ដ៏​គួរឱ្យ​រំភើប​របស់គាត់​នៅលើ​ទឹកដី Anfield​។ នេះ​បើ​យោងតាម​វេ​ប​សាយ Liverpool Echo ។​

​    ​តារាបាល់ទាត់​ជើងចាស់​វ័យ ៣៦​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ចំនួន ៧១០​លើក​សម្រាប់​ហង្ស​ក្រហម​ក្នុងអំឡុង​រយៈពេល ១៧​រដូវ​កាល​របស់គាត់ ដែល​បានធ្វើការ​នៅក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ចំនួន​ប្រាំ​នាក់​ផ្សេងៗ​គ្នា​នៅក្នុង​អាជីព​របស់គាត់​។​

​    ​ប៉ុន្តែ​ក្នុងចំណោម​គ្រូបង្វឹក​ទាំង​ប្រាំ​របស់គាត់​រួមមាន Gerard Houllier, Benitez, Roy Hodgson, Kenny Dalglish និង Brendan Rodgers វីរបុរស​ហង្ស​ក្រហម​រូបនេះ​គោរព​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Benitez ជាងគេ​។

​    ​Gerrard បាន​បញ្ជាក់ថា "Rafa Benítez មាន​យុទ្ធសាស្ត្រ​ល្អ​បំផុត​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ក្នុង​ស្ថាន​ការ​មួយ​ដើម្បី​រៀបចំ​ឱ្យ​ក្រុម​ដើម្បី​លេង Champions League ជាមួយ​ក្រុម​ដែល​ពួកយើង​បានឈ្នះ​ជាមួយនឹង​អព្ភូតហេតុ Rafa គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​រឿង​មួយ​នោះ​។ គាត់​ពិតជា​អស្ចារ្យ​"​។

​    ​"​ខ្ញុំ​បាន​រីករាយ​ធ្វើ​ការងារ​ជាមួយ Kenny ដែលជា​វីរបុរស​របស់ខ្ញុំ និង​ឪពុក​របស់ខ្ញុំ​។ ខ្ញុំ​បាន​ធំ​ឡើង​នៅ​ជំនាន់​គាត់​។ ទាំងនោះ​គឺ​ពិតជា​អារម្មណ៍​ដ៏​ចម្លែក​មួយ​ដែល​លេង​សម្រាប់​បុគ្គល​ម្នាក់​ដែលជា​វីរបុរស​របស់​អ្នក ខ្ញុំ​ពិតជា​ស្រឡាញ់​រៀងរាល់​នាទី​អំពី​ពេល​វា​ទាំងនោះ​"​។

​    ​Brendan Rodgers គឺ​ពិតជា​ឆ្លាត ពិតជា​ប៉ិនប្រសព្វ​នៅលើ​ទីលាន​ហ្វឹកហាត់​។ គាត់​នឹងមាន​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ការងារ​នៅលើ​ទឹកដី​អង់គ្លេស តែ​ពេលវេលា​មិនទាន់​មកដល់​។ ខ្ញុំ​ពិតជា​មានសំណាង ដែល​បានធ្វើការ​ជាមួយនឹង​អ្នកចាត់ការ​កំពូលៗ​។ Fabio Capello ពិត​ល្អ (​សម្រាប់​អង់គ្លេស​)"​។​

​    ​កុងត្រា​របស់ Gerrard បច្ចុប្បន្ន​ជាមួយ LA Galaxy នឹងត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ គាត់​សង្ឃឹមថានឹង​បញ្ចប់​ដោយ​លើក​ពាន MLS Cup ក្នុង​ខែធ្នូ​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់