1

Liverpool បោះកញ្ចប់ប្រាក់រាប់លានឱ្យ Klopp ត្រៀមទិញកីឡាករវ័យជំទង់របស់ Dortmund

    ​Jurgen Klopp បាន​បើក​ដំណើរ​ក្នុងការ​វាយឆ្មក់​មួយ​ទៅលើ​អតីត​ក្លឹប​ចាស់​របស់គាត់ Borussia Dortmund ក្នុងការ​ប៉ុនប៉ង​ដឹក​ដៃ Christian Pulisic មកកាន់​ទឹកដី​ថ្មី​។​

​    ​ហង្ស​ក្រហម Liverpool ត្រៀម​កិច្ចសន្យា​តម្លៃ ១១​លាន​ផោន​មួយ​សម្រាប់​ផ្តល់ជូន​ទៅដល់​យុវជន​សញ្ជាតិ​អាមេរិក​វ័យ ១៧​ឆ្នាំ ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាលពី​រដូវ​កាល​មុន ពេលដែល​គាត់​បាន​ក្លាយទៅជា​កីឡាករ​ក្នុងប្រទេស​អាល្លឺម៉ង់​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​លី​ក Bundesliga​។​

​    ​Klopp បាន​កំពុង​ជជែក​ពិភាក្សា​ជុំវិញ​រឿង​ថា​តើ​គួរតែ​បន្ថែម​កីឡាករ​រូប​ណា​ទៀត​ចូលទៅក្នុង​ឈុត​ជម្រើស​របស់គាត់ មុន​ពេលដែល​ទ្វារ​ទីផ្សារ​ដោះដូរ​ត្រូវ​បិទ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ ប៉ុន្តែ​គាត់​បាន​សម្រេចចិត្តថា ឱកាស​ដើម្បី​ចុះហត្ថលេខា​ទិញយក Pulisic គឺ​មិនអាច​បដិសេធ​បានឡើយ ហើយ Liverpool បច្ចុប្បន្ន​គឺ​គ្រាន់តែ​កំពុង​រង់ចាំ​មើលថា​តើ​ការផ្តល់ជូន​របស់​ពួកគេ​អាច​ទទួលជោគជ័យ​ឬក៏​អត់​ប៉ុណ្ណោះ​៕

 

ប្រភព៖ ដេលីមែល

មតិយោបល់