Ezequiel lavezzi set for psg

Ezequiel Lavezzi ស្មោះស្ម័គ្រ​នឹង PSG, មិន​រត់ចោល​ក្លឹប​សម្បូរ​លុយ​នោះទេ​

​បើទោះជា​មាន​ពាក្យ​ច​ចា​អា​រ៉ា​ម​នៅក្នុង​ប្រទេស​អ៊ីតាលី​ថា តារា​របស់​ក្រុម PSG រូបនេះ​នឹង​ចាកចេញ​នៅក្នុង​តម្លៃ ៦ លាន​យ៉ូ​រ៉ូ​ក៏ដោយ ក៏​កីឡាករ Lavezzi នឹងមិន​ចាកចេញ​នៅក្នុង​ខែមករា​នេះឡើយ​។​

​ក្លឹប​អ្នកមាន​របស់​បារាំង PSG គ្មាន​បំណង​ទិញ​កីឡាករ​ថ្មី​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​នេះ​ទេ ទើប​ហេតុនេះហើយ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ដែលមាន​បទពិសោធន៍​ម្នាក់នេះ​ចេញពី​ក្រុម​ឡើយ​។ ពិសេស​នោះ ក្រុម PSG កំពុងធ្វើការ​ប្រយុទ្ធ​ដល់​ដើម្បី​ពានរង្វាន់​រហូតដល់​ទៅ ៤ ឯណោះ​ក្នុង​រដូវ​កាល​នេះ​។

​កីឡាករ
Ezequiel Lavezzi ផ្ទាល់​បាន​ច្រានចោល​នូវ​សំណើរ​របស់​ក្រុម Inter Milan និង Juventus កាលពីមុន​ម្តងមកហើយ ពីព្រោះ​ក្លឹប​ទាំងពីរ​នេះ​ផ្តល់ប្រាក់​បៀវត្ស​តិចជាង​ក្រុម PSG​។ អញ្ចឹង​ហើយ​ទើប​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បានសម្រេច​ចិត្ត​រួមរស់​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បារី​ស​មួយ​នេះ​រហូតដល់​កុងត្រា​របស់គេ​ផុត​នៅ​រដូវក្តៅ​នេះ​តែម្តង​៕

មតិយោបល់