adverise with khmeread Cctv baby beating 704256

ឃើញ​កូន​មិនសូវ​ស្រួល ឪពុក​បង្កៃ​កាមេរ៉ា​ឃើញ​ប្រពន្ធ​វាយតប់​កូនតូច​យ៉ាង​សាហាវ​

    ​ប្ដី​ម្នា​ក់នៅ​ឥណ្ឌា​បាន​បង្កៃ​កាមេរ៉ា​ថត​ជាប់​ប្រពន្ធ​អាប់​ព្រៃ​វាយ​កូន​អាយុ ២១ ខែ​របស់ខ្លួន និង​ព្យាយាម​សម្លាប់​វា​ថែម​ទៀតផង បន្ទាប់ពី​គាត់​សម្រេចចិត្ត​ដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​រួចមក​។​

​    ​វីដេអូ​គួរឱ្យ​រន្ធត់​នៅ​ទីក្រុង Bareilly រដ្ឋ Pradesh ប្រទេស​ឥណ្ឌា​នេះ បង្ហាញ​ពី​ស្ត្រី​ម្នាក់​លើកដៃ​ទាំង​ទ្វេ​មក​វាយ​ក្បាល និង​ក​របស់​កូនបង្កើត​ខ្លួន មុនពេល​យកទៅ​លើ​គ្រែ​។​

​    ​ប៉ា​របស់​ក្មេង​ដោយមាន​ការសង្ស័យ​ប្រពន្ធ​របស់គាត់ គាត់​ក៏បាន​សម្រេចចិត្ត​ដាក់​កាមេរ៉ា CCTV ហើយ​លោក​បាន​និយាយថា "​ខ្ញុំ​កត់សម្គាល់ឃើញ​ហើម និង​ជាំ​នៅលើ​រាងកាយ​របស់​កូន​ខ្ញុំ​។ ខ្ញុំ​សង្ស័យថា​ប្រពន្ធ​របស់ខ្ញុំ​វាយ​មកលើ​កូន​របស់​យើង ហេតុនេះហើយ​ទើប​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​"​។​

​    ​លោក​បន្តថា "​នាង​បាន​រុញ​ក្បាល​កូន​ទៅនឹង​ជញ្ជាំង និង​ពេលខ្លះ​បោះ​វា​ទៅនឹង​ដី​ទៀតផង​"​។​

​    ​បច្ចុប្បន្ន បុរស​ជា​ប្ដី​បានសម្រេច​ចិត្ត​ដាក់ពាក្យ​ទៅ​តុលាការ​កំពូល​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

* បញ្ជាក់វីដេអូត្រង់ចំណុចសាហាវៗ ត្រូវបានកាត់ចោល ដើម្បីរក្សាសិទ្ធិរបស់ជនរងគ្រោះ៕

 

adverise with khmeread
ប្រភព៖ express

មតិយោបល់