adverise with khmeread 1

​ក្មេងប្រុស​ជំទង់​អាយុ ១៨ ឆ្នាំនេះ​រៀបការ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន ៥ អាយុ ៤២​ឆ្នាំ​នៅ​ម៉ាឡេស៊ី​

​    ​បើ​យោងតាម​របាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ក្មេង​ជំទង់​វ័យ ១៨ ឆ្នាំ​ម្នាក់ ដែល​រស់នៅក្នុង​រដ្ឋ Sabah ប្រទេស​ម៉ាឡេស៊ី បាន​រៀបការ​ជាមួយ​ស្ត្រី​មេ​មា​យ​កូន ៥ អាយុ ៤២ ឆ្នាំ​ម្នាក់​។​

​    ​ឪពុក​កូន​ក​ម្លោះ​វ័យ ៥២ ឆ្នាំ​លោក Matalin Utam ដែល​រស់នៅក្នុង​កូន​ទីក្រុង Kuala Penyu ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត Harian Metro ថា "​ពួកគេ​មាន​ភាពចាស់ទុំ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួន​ពួកគេ ដោយ​រួមបញ្ចូល​ទាំង​មង្គលការ​ផងដែរ​"​។​

​    ​គាត់​បាន​និយាយទៀតថា កូនប្រុស​គាត់​ឈ្មោះ Mohd Sufie Alin បាន​រៀបការ​ជាមួយ​កូនក្រមុំ​ឈ្មោះ Dayang Sopiah Gusti នៅ​វិហារ​មួយ​នៅ​ស្រុក Beaufort កាលពី​ថ្ងៃ​អង្គារ Tuesday ដោយមាន​ការចូលរួម​ពី​គ្រួសារ​ទាំងសងខាង​។​

​    ​ក្នុង​រូបភាព​ខាងលើ គេ​ឃើញ​ប្អូនប្រុស Mohd Sufie បាន​ពាក់​ចិញ្ចៀនមាស​នៅលើ​ម្រាមដៃ​កូនក្រមុំ​អាយុ ៤២ Dayang Sopiah អំឡុង​ពិធី​រៀបការ​ដ៏​ឱឡារិក ដែល​ត្រូវបាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។​

​    ​កាសែត​ខាងលើ​ក៏បាន​និយាយថា លោក Matalin Utam ត្រូវបាន​ប្រាប់​អំពី​ការសម្រេចចិត្ត​របស់​កូនប្រុស​គាត់​ប៉ុន្មាន​ថ្ងៃមុន​ពិធីមង្គលការ​។ គាត់​បាន​ណែនាំ​កូនប្រុស​គាត់​ឱ្យធ្វើជា​ប្តី​ដែលមាន​ការទទួលខុសត្រូវ​ម្នាក់ ដែល​មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចំពោះ​ប្រពន្ធ​ខ្លួន​នោះទេ ប៉ុន្តែ​ក៏ត្រូវ​មើលថែ​កូនធម៌​ទាំង ៥ នាក់​ផងដែរ​។​

​    ​ទោះយ៉ាងណា លោក Matalin បាន​និយាយថា "​អ្វីដែល​សំខាន់​នោះ​គឺ Sufie មិនបាន​រំខាន​ប្រពន្ធ​នរណាម្នាក់ ហើយ​ពួកគេ​ប្រាថ្នា​ដើម្បី​បន្ត​ទំនាក់ទំនង​របស់​ពួកគេ​តាមបែប​អ៊ីស្លាម​។ ហេតុនេះហើយ​បានជា​ខ្ញុំ​មិនមាន​បញ្ហា​អ្វី ហើយ​ខ្ញុំ​បានចាត់ទុក Sopiah ជា​មនុស្ស​ដ៏​ស័ក្តិសម​របស់ Sufie  ដែល​ត្រូវបាន​សម្រេច​ដោយ​ព្រះ​ជា​ម្ចាស់​"៕

adverise with khmeread
ប្រភព៖ freemalaysiatoday

អ្នកនឹងចូលចិត្ត

មតិយោបល់