adverise with khmeread 14164162 282740392107081 1939990817 o

ម្នាក់សារភាព ម្នាក់មិនទាន់សារភាព ហើយម្នាក់ទៀតស្ថិតក្នុងការសង្ស័យ ករណីភ្ជង់ប្លន់

    ព្រះសីហនុ​ ៖ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួនបីនាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង០០នាទី ពីបទលួចដោយមានស្ថានទម្ងន់ប្រើអាវុធខ្លី និងដាវភ្ជង់គម្រាមយកកាបូប យកប្រាក់ និងទូរស័ព្ទ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣ និង៣០នាទីទាបភ្លឺនៅ (ខាងក្រោយLV) ក្នុងងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះ (ចំនួន២នាក់) ឈ្មោះ សេង ចាន់ធា (ប្រពន្ធ) អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅកន្លែងកើតហេតុខាងលើ និងប្តីឈ្មោះ ដា សុភក្រ័ អាយុ២៩ឆ្នាំ មុខរបរកាប់ជ្រូក ក្នុងខណៈពេលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះទៅហូបបង្អែម ក៏ត្រូវក្រុមជនសង្ស័យប្រើអាវុធខ្លី និងដាវភ្ជង់គម្រាមយកកាបូប យកប្រាក់ និងទូរស័ព្ទតែម្ដង។
 
    ប៉ូលិសបន្តថា ត្រូវជនសង្ស័យទី១. ឈ្មោះ កែវ ប៊ុនហៀង ហៅត្រង៉ោល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ឆ្លើយសារភាព),​ ២. ឈ្មោះ ពៅ ស្រស់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៣២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (មិនទាន់ឆ្លើយសារភាព) ចារីដៃដល់ អ្នកកាន់អាវុធ ធ្លាប់ជាប់ពន្ធនាគារចំនួន២លើក, ៣. ឈ្មោះ រដ្ឋ រស្មី ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (សុំឃាត់ខ្លួនបណ្តោះអាសន្ន ព្រោះមានការសង្ស័យ)។

    សម្ភារៈបាត់បង់មាន កាបូបពណ៌ខ្មៅចំនួនមួយ លុយ២៥០ដុល្លា ទូរស័ព្ទដៃចំនួនពីរគ្រឿងម៉ាក Samsung មួយគ្រឿង និង Iphone 6 Plus មួយគ្រឿង។ (វត្ថុតាងចាប់យកបានគ្មាន)

    បច្ចុប្បន្នសង្ស័យ ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

adverise with khmeread

មតិយោបល់