adverise with khmeread Unnamed

ឃាត់ស្ត្រីរកស៊ីផ្លូវភេទ២នាក់(យួនម្នាក់)បន្លំលួចលុយបុរសម្នាក់ពេលទៅរកសេវាផ្លូវភេទក្រៅផ្ទះ

    ភ្នំពេញ​ ៖ ​ស្ត្រី​រកស៊ី​ផ្លូវភេទ​២​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិសខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ដាក់​ប្រាក់​បុរសម្នាក់ពេលទៅរកសេវាផ្លូវភេទបានសម្រេច​ នៅ​វេលាម៉ោង១១ និង៥០នាទីយប់​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​រថភ្លើង ក្រុមទី​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។​

    ប៉ូលិសនិយាយថា ​មុន​ឈានទៅ​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង​នេះ​ គឺ​នៅ​ខណៈ​ដែល​ជនរងគ្រោះ​ជា​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​នៅ​ចំណុច​កើតហេតុ​ខាងលើ ​ដែល​ជា​គោលដៅ​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ក្នុង​បំណង​និយាយ​តថ្លៃ​គ្នា​ ដើម្បី​នាំ​យកពួកនាងទៅ​ដេក​។​

    ប្រភពបន្តថា ជន​រងគ្រោះ​ពុំទាន់​និយាយ​តថ្លៃ​គ្នា​ត្រូវរ៉ូវ​ផង ស្រាប់តែ​ត្រូវ​ស្ត្រី​រកស៊ី​ផ្លូវភេទ​មាន​បក្ខពួក​៤​នាក់ បាន​ស្ទាក់​ម៉ូតូ​មិន​ឱ្យ​ជិះ​ទៅមុខ និង​ខ្លះទៀត​ជាន់​ហ្វ្រាំង​ម៉ូតូ​ជាប់​ហើយ​ក៏​ធ្វើ​សកម្មភាព​លូក​ហោ​ប៉ាវ​យក​កាបូប ដែល​មាន​ប្រាក់​១៦០​ដុល្លារ របស់​ជនរងគ្រោះ​ហើយ​ក៏​រត់គេចខ្លួន​បាត់​២​នាក់​។ ចំណែក​២​នាក់​ទៀត​រត់​មិន​រួច ត្រូវបាន​ជន​រងគ្រោះ​ស្រែក​ផ្អើលឆោឡោ​ស្របពេល និង​កម្លាំង​ប៉ូលិសប៉ុស្ដិ៍​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ដែល​កំពុងបន្ត​យាមល្បាត​នៅ​ពេល​រាត្រី​មក​ជួយ​អន្តរាគមន៍ ភ្លាមៗ​ដោយ​ឃាត់ខ្លួន​បក្ខពួក​ស្ត្រីរ​កស៊ីផ្លូវភេ​ទបាន​ចំនួន​២​នាក់ ដើម្បី​យក​មក​សួរ​នាំ​តែ​ម្ដង​។​

    ក្រោយពី​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​កាបូប​លុយ​ត្រឡប់មកវិញ​ដោយ​រក​ឃើញ​ថវិកា​ត្រឹមតែ ៥០​ដុល្លារ​ប៉ុណ្ណោះ​ និង​បាន​ប្រគល់​ទៅ​ឱ្យជនរងគ្រោះ​វិញ​ផងដែរ​។

    ប៉ូលិសបន្តថា ស្ត្រី​សង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ ស្រី វិន អាយុ​៣២​ឆ្នាំ និងទី​២-​ឈ្មោះ​ ង្វៀង ធី​សឹង អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​យួន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

    ដោយឡែក​ស្ត្រី​សង្ស័យ ជា​បក្ខពួក​២​នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​ឈ្មោះ​ឈ្មោះ​ តឿ អាយុ​៣៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ​ឌី ណា អាយុ​២៩​ឆ្នាំ។ រីឯ​ជនរងគ្រោះ​មានឈ្មោះ​ ឈឿន ដេវីដ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិផ្សារតូច សងសង្កាទួលសង្កែ ខណ្ឌឫស្សីកែវ។

    បច្ចុប្បន្ន ស្ត្រី​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​បន្ត​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិសខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់