adverise with khmeread Unnamed %284%29

ធ្លាប់តែជួបក្នុងកុនឥឡូវរឿងនេះពិតជាកើតឡើងជាក់ស្តែងមែន! អ្នកដើរទូកពីរនាក់ជាប់លើកោះកណ្តាលសមុទ្រមួយសប្តាហ៍ ត្រូវទាហានអាមេរិកសង្គ្រោះ

    អ្នកដើរទូកពីរនាក់ដែលបាត់ដំណឹងសូន្យឈឹងតាមពិតបានជាប់គាំងនៅលើកោះមួយនៅមហាសមុទ្រប៉ាស៊ីហ្វិច ហើយឥឡូវត្រូវបានសង្រ្គោះកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីយន្តហោះកងទ័ពជើងទឹកអាមេរិកឃើញសញ្ញាមួយលើវាលខ្សាច់សរសេរថា "SOS" (ជាសញ្ញាទទួលស្គាល់លើសកលលោក សម្រាប់បង្ហាញការសុំការជួយសង្គ្រោះបន្ទាន់)។

    អ្នកនៅរស់រានមានជីវិតទាំងពីរនាក់នេះត្រូវបានគេប្រទះគេឃើញនៅជិតសញ្ញាដែលពួកគេដៅនៅកោះ Fayu ភាគខាងក្នុងរដ្ឋ Chuuk នៃរដ្ឋសហព័ន្ធមីក្រូនេស៊ី។

    ក្រុមដែនសមុទ្រអន្តរជាតិបានស្វែងរកអ្នកទាំងពីរនៅលើតំបន់ជុំវិញដែលមានផ្ទៃក្រឡាផ្ទៃ ៤២.៩១៩ គីឡូម៉ែត្រការ៉េ ដោយប្រើពេលអស់ ៧ ថ្ងៃ។

    ទូតអាមេរិកនៅ Kolonia បានឱ្យដឹងថាប្ដីប្រពន្ធឈ្មោះ Linus និង Sabina Jack មានអាយុ ៥០ ឆ្នាំ។ ប្ដីប្រពន្ធមួយគូនេះបានចាកចេញពីកោះ Weno កាលពីថ្ងៃទី ១៧ សីហា ឆ្ពោះទៅកោះ Tamatam។ នេះបើយោងតាមឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក។

    យ៉ាងណាមិញ ប្ដីប្រពន្ធមួយគូនោះមានសុភាពល្អ និងនៅមានស្មារតីល្អ នៅពេលជួយសង្គ្រោះ៕

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់