Unnamed

ធ្លាប់ជាប់គុក៣លើកជួញថ្នាំញៀនប៉ូលិសចាប់បានម្តងទៀត...គុកទៀត

    កណ្តាល ៖ បុរសម្នាក់ធ្លាប់ជាប់គុក៣លើក មិនកែខ្លួនត្រូវបានប៉ូលិសចាប់ម្តងទៀតពាក់ព័ន្ធករណីជួញដូរថ្នាំញៀននាថ្ងៃទី២៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង២ និង១០នាទី រសៀលថ្ងៃនេះ នៅចំណុចក្នុងផ្ទះជនល្មើសភូមិព្រៃគោឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយ ជនសង្ស័យឈ្មោះ សំ ប៊ុនធឿ ហៅឡុច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ១-ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុ ញៀន(០៤កញ្ចប់តូច)ម៉ាទឹកកក, ២.ដាវច្នៃ ០១ និងឧបករណ៍ប្រើប្រាស់វេចកញ្ចប់មួយចំនួនទៀត។

    ប៉ូលិសបន្តថា នៅវេលាម៉ោងខាងលើកម្លាំងប៉ូលិសស្រុក ផ្នែកជំនាញសហការជាមួយ ប៉ុស្តិ៍ដំណាក់អំពិល ប៉ុស្តិ៍លំហាច បានទទួលព័ត៌មានមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាបានម្នាក់(ប្រុស)។     បន្ទាប់មកបានធ្វើការត្រួតពិនិត្យក្នុងផ្ទះជនល្មើសរកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន០៤កញ្ចប់តូច។

    តាមចម្លើយសារភាពរបស់ជនល្មើស ថ្នាំញៀនខ្លួនទៅទិញមកពីម្ដុំបឹងឈូក មុខពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។ ជនល្មើសធ្លាប់ជាប់ពន្ធនាគារ ៣លើកគឺលើកទី១.ឆ្នាំ២០០៥ ជាប់ពន្ធនាគារ ខេត្តកណ្ដាល រយៈពេល៧ខែ ពីបទប្រើប្រាស់ថ្នាំញៀន, លើកទី២.ឆ្នាំ២០០៩ ជាប់ពន្ធនាគារ ខេត្តកណ្ដាលរយៈពេល៣ឆ្នាំ ពីបទផ្សំគំនិតប្លន់ និងលើកទី៣.ឆ្នាំ២០១៤ ជាប់ពន្ធនាគារ ខេត្តកំពង់ស្ពឺ ពីបទប្រើប្រាស់ និងរក្សាទុកថ្នាំញៀនរយៈពេល២ឆ្នាំ។

    បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកដើម្បីបន្តចាត់ការនីតិវិធី៕


 

មតិយោបល់