adverise with khmeread 1

​បុរស​ម្នាក់​តាំងខ្លួន​ជា​ព្រះ​យ៉េ​ស៊ូ គំរាម​សម្លាប់​មេដឹកនាំ​ម៉ាឡេស៊ី ត្រូវបាន​ចាប់ខ្លួន​

​    ​គូ​ឡា​ឡាំ​ពួ​៖ បុរស​ម្នាក់ ដែល​បាន​អះអាងថា ខ្លួន​ជា​ព្រះ​យ៉េ​ស៊ូ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​ផ្លូវ Jalan Tun Razak កាលពី​ថ្ងៃទី ២៥ សីហា បន្ទាប់ពី​រូបគេ​បាន​គំរាម​សម្លាប់​មេដឹកនាំ​ម៉ាឡេស៊ី​មួយចំនួន​។​

​    ​ករណីនេះ​ត្រូវបាន​បញ្ជាក់​ដោយ​មេ​ប៉ូលិស​ប្រចាំ​តំបន់ Wangsa Maju គឺ​លោក Supt Mohamad Roy Suhaimi Sarif ទៅកាន់​សារព័ត៌មាន Bernama កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​    ​គាត់​បាន​និយាយថា ជនសង្ស័យ​វ័យ ៤០ ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​អធិបតេយ្យ​សាសនា​អ៊ីស្លាម ឬ ហៅថា Jawi ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត​។​

​    ​លោក​បាន​បន្តថា "​បន្ទាប់ពី​ស្ថាប័ន Jawi បាន​ស៊ើបអង្កេត​គាត់​រួច ប៉ូលិស​នឹង​ស៊ើបអង្កេត​ជនសង្ស័យ​នេះ​ក្រោម​មាត្រា​ទី ៥០៦ នៃ​ក្រមព្រហ្មទណ្ឌ​ទាក់ទិន​នឹង​ការបំភិតបំភ័យ​"៕

ប្រភព៖ freemalaysiatoday

adverise with khmeread

មតិយោបល់