ចាប់បុរសម្នាក់តាមដីកាពីបទប្រើហិង្សា

    ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ធ្វើការចាប់ខ្លួនជនល្មើសម្នាក់នៅថ្ងៃទី ២៧សីហាឆ្នាំ២០១៦ ម៉ោង០៧និង៣០នាទីតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៥០១"ឃ" ដ ច ន ចុះថ្ងៃទី២៧-០៧- ២០១៦ ចេញដោយលោក ឡុង កេស ភីរម្យ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទំងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ កញ្ញា ២០១៥។

    ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ គង់ សុខហួរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរ ជាងផ្សារដែក។ ចាប់ខ្លួននៅភូមិជនសង្ស័យស្នាក់នៅខាងលើ។

    បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕

14112122 282775688770218 1859364072 n
adverise with khmeread
Loading ad ...