adverise with khmeread Pay mbah gothojpg 1

ជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានគេរកឃើញថា មានអាយុ១៤៥ឆ្នាំ

    រកឃើញបុរសអាយុវែងជាងគេក្នុងពិភពលោកហើយគេអះអាងថា ជាជនជាតិឥណ្ឌូណេស៊ី មានអាយុ១៤៥ឆ្នាំ។ 

    លោកតា Mbah Gotho បានបង្ហាញមុខពីភាពអាថ៌កំបាំង ដោយត្រូវបានមន្ត្រីឥណ្ឌូណេស៊ីបង្ហើបប្រាប់ថា លោកតាកើតនៅថ្ងៃទី៣១ខែធ្នូឆ្នាំ១៨៧០។

    លោកតាមានអាយុវែងជាងគេក្នុងចំណោមបងប្អូនបង្កើត១០នាក់របស់គាត់ និងប្រពន្ធទាំងបួនរបស់គាត់ ហើយប្រពន្ធចុងក្រោយរបស់លោកតាបានស្លាប់នៅឆ្នាំ១៩៨៨។

    រឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺថា កូនៗទាំងអស់របស់លោកតាបានស្លាប់ទាំងអស់ ហើយឥឡូវនេះលោកតារស់នៅជាមួយចៅ ចៅទួត ចៅលួតរបស់លោកតា។

    ប្រសិនបើការអះអាងនេះពិតជាត្រឹមត្រូវមែននោះ លោកតាប្រាកដជាក្លាយជាមនុស្សដែលមានអាយុវែងជាងគេ គឺអាយុវែងជាងស្ត្រីជនជាតិបារាំង Jeanne Calment អាយុ១២២ឆ្នាំដែលគេទទួលស្គាល់កន្លងមកនោះទៅទៀត។

    ឥឡូវនេះ បុរសដែលមានអាយុវែងជាងនៅ Central Java នេះ បានផ្តល់បទសម្ភាសដល់អ្នកកាសែតក្នុងតំបន់ ហើយលោកតាមិនរារែកនឹងសេចក្តីស្លាប់នោះទេ។ លោកតាបាននិយាយថា “ អ្វីដែលខ្ញុំចង់បាននោះគឺសេចក្តីស្លាប់។ ចៅៗរបស់ខ្ញុំគឺសុទ្ធតែរស់នៅដោយឯករាជ្យ”។ 

    Suryanto ជាចៅប្រុសរបស់លោកតា Mbah បាននិយាយថា លោកតារបស់គាត់បានត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់តាំងពីគាត់ឈានចូលអាយុ១២២ឆ្នាំម្ល៉េះ ប៉ុន្តែពេលវេលានេះមិនទាន់មកដល់ទេ។

    បុគ្គលិកនៅការិយាល័យកំណត់ត្រានិយាយថា ពួកគេបានបញ្ជាក់ថ្ងៃខែឆ្នាំកំណើតរបស់ Mbah តាមរយៈអត្តសញ្ញាណប័ណ្ឌឥណ្ឌូណេស៊ីដែលបញ្ជាក់ថ្ងៃទី៣១ខែធ្នូ ១៨៧០។

    មិនថា តើលោកតានឹងត្រូវគេចាត់ទុកថា ជាបុរសអាយុវែងជាងគេនៅលើលោកឬយ៉ាងណានោះទេ ទោះបីជាយ៉ាងណា រឿងនេះនៅចោទជាសំណួរនៅឡើយ ខណៈក្រដាសស្នាមទាំងនេះមិនទាន់ត្រូវបានគេបញ្ជាក់ដោយឯករាជ្យនៅឡើយទេ រហូតមកទល់ពេលនេះ។

    ប្រសិនបើបែបនេះ លោកតានឹងចូលរួមជាមួយមនុស្សពីរបីនាក់ផ្សេងទៀតដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការ ហើយតាមព័ត៌មានថា មានអាយុចាស់ជាងលោកតា Mbah រួមមាន James Olofintuyi អាយុ១៧១ឆ្នាំ នៅប្រទេសនីហ្សេរីយ៉ា និង Dhaqabo Ebba មានអាយុ១៦៣ឆ្នាំមកពីអេត្យូពី៕

ប្រភព៖ mirror

adverise with khmeread

មតិយោបល់