Cara main

Cara Delevingne ថតអាក្រាតល្វែងក្រោមដើម្បីបុព្វហេតុល្អ

    Cara Delevingne បានបង្អួតសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅលើក្របមុខរបស់ទស្សនាវដ្តី ប៉ុន្តែការធ្វើបែបនេះគឺដើម្បីបុព្វហេតុល្អ។ តារាស្រីក្នុងរឿង “Suicide Squad” បានឈរថតរូបហើយពាក់តែអាវរងាប៉ុណ្ណោះ ចំណែកល្វែងក្រោមមានតែផ្កាឈូករ័ត្នមួយទងប៉ុណ្ណោះ ដើម្បីបិទបាំងកេរ្តិ៍ម៉ែចែកឱ្យ។

    រូបភាពសិចស៊ីដែលបង្ហាញនៅលើក្របមុខរបស់ទស្សនាវដ្តី Times`Style មានបំណងបង្កើនការយល់ដឹងចំពោះយុទ្ធនាការ Lady Garden Campaign។

    ខែកញ្ញាគឺជាខែដែលគេនិយាយអំពីកម្មវិធីយល់ដឹងជំងឺមហារីក Gynae Cancer Awareness Month ហើយបុព្វហេតុនេះសង្ឃឹមថា នឹងជំរុញទឹកចិត្តស្ត្រីឱ្យជជែកគ្នាឱ្យបានទូលំទូលាយជាងមុនអំពីការបារម្ភអំពីសុខភាពនិងដើម្បីប្រយុទ្ធប្រឆាំងនឹងឃាតករលាក់មុខនេះ៕
 

មតិយោបល់